ខ្សែប្រយុទ្ធ Kwame Peprah ជនជាតិហ្គាណា របស់ព្រះខ័នរាជស្វាយរៀង ជាកីឡាករពី​លីគកំពូង​កម្ពុជា តែម្នាក់គត់ ដែលអាចស៊ុតបញ្ចូលទីបានក្នុងពានរង្វាន់ ៥ផ្សេងគ្នា និង​កំពុង​ឈរ​នៅ​កំពូល​តារាង Top Scorers ក្នុង​លីគ និងពានរង្វាន់ AFC Challenge League ដែល​ជាបេក្ខភាពស្បែកជើងមាស នៅ​រដូវ​កាល​ឆ្នាំ២០២៥-២៦នេះ។

គ្រាប់​បាល់​ដែល Kwame Peprah អាចស៊ុតបញ្ចូលទីបានក្នុងពានរង្វាន់ ៥ផ្សេងគ្នា រួម​មាន៖

  • ក្នុង​ពាន​រង្វាន់ Cambodian Super Cup ឆ្នាំ២០២៥ ជួយ​ឱ្យព្រះខ័នរាជស្វាយរៀង ឈ្នះជើង​ឯក ស៊ុត​បាន ២គ្រាប់
  • ក្នុង​ពាន​រង្វាន់ Cambodian Premier League ឆ្នាំ២០២៥-២៦ កំពុង​ប្រកួត​ Top6 ស៊ុត​បាន ២០គ្រាប់ ​បេក្ខភាពស្បែកជើងមាសបណ្ដោះអាសន្ន
  • ក្នុង​ពានរង្វាន់ Hun Sen Cup ជើងឯកថ្នាក់ជាតិ លើកទី១៩ ឆ្នាំ២០២៥-២៦ វគ្គ ៤ក្រុមចុងក្រោយ ស៊ុត​បាន ១គ្រាប់
  • ក្នុង​ពានរង្វាន់ ASEAN Club Championship (Shopee Cup) ឆ្នាំ២០២៥-២៦ វគ្គជម្រុះក្នុងពូល នៅសល់ ១ប្រកួត​ទៀត ជាមួយ Bangkok United ស៊ុត​បាន ១គ្រាប់
  • ក្នុង​ពាន​រង្វាន់ AFC Challenge League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ស៊ុត​បាន ៦គ្រាប់ កំពុងប្រជែងបេក្ខភាពស្បែកជើងមាសបណ្ដោះអាសន្ន៕

Share.