ក្លិបបាល់ទាត់ភ្នំពេញក្រោន បានរៀបចំការប្រកួតពានរង្វាន់នារីមួយមុនបើករដូវកាលថ្មី ដែលមានឈ្មោះថា PPC Women Cup ឆ្នាំ២០២៦ ដើម្បីជាការត្រៀមខ្លួនសម្រាប់ការប្រកួតលីគនារីកម្ពុជា រដូវកាលថ្មី ឆ្នាំ២០២៦-២៧ ខាងមុននេះ។

ការប្រកួតពានរង្វាន់ PPC Women Cup ឆ្នាំ២០២៦ នឹងមាន ៤ក្រុមចូលរួម រួមមាន៖ ក្រុមនារីភ្នំពេញក្រោន, បឹងកេត, វិសាខា និង XO United FC ចាប់ផ្តើមពីថ្ងៃទី ០១ ដល់ ០៧ ខែមេសា ឆ្នាំ២០២៦។
កម្មវិធីប្រកួត

ដោយឡែកសម្រាប់ការប្រកួតពានរង្វាន់ជើងឯកលីគនារីកម្ពុជា Cambodian Women League ឆ្នាំ២០២៦-២៧ ក្រុមហ៊ុន Cambodian Premier League នៅមិនទាន់បញ្ជាក់ពីពេលវេលា ក៏ដូចជាក្រុមចូលរួមប្រកួតសម្រាប់រដូវកាលថ្មីនៅឡើងទេ។
គួរបញ្ជាក់ថា ក្រុមនារីភ្នំពេញក្រោន គឺជាម្ចាស់ជើងឯក នៃការប្រកួតពានរង្វាន់ជើងឯកលីគនារីកម្ពុជា Cambodian Women League ឆ្នាំ២០២៥-២៦ នឹងជាលើកទី៣ របស់ពួកគេ ដោយលើកទី១ឆ្នាំ២០២១-២០២២ លើកទី២ ឆ្នាំ២០២៤-២០២៥៕


