ក្រុមហ៊ុន Ford ប្រចាំប្រទេសអូស្ត្រាលី បានធ្វើការបង្ហាញជាផ្លូវការអំពីការកែលម្អ និងអាប់ដេតថ្មីជាច្រើនទៅលើរថយន្ត Ford Ranger និង Ford Everest ដោយមានការធ្វើបច្ចុប្បន្នភាពសំខាន់ៗលើគ្រប់ម៉ូឌែលរថយន្តរបស់ខ្លួន ដើម្បីបំពេញតម្រូវការអតិថិជនកាន់តែប្រសើរ។

បន្ថែមពីនេះ រថយន្ត Ford Ranger XL ក៏ត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យាជំនួយការបើកបរផ្សេងៗទៀត រួមមាន ប្រព័ន្ធ Auto Start/Stop ប្រព័ន្ធកំណត់ល្បឿន (Cruise Control) និងមុខងារសុវត្ថិភាពជាច្រើន ដែលធ្វើឱ្យការបើកបរមានភាពងាយស្រួល សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់ជាងមុន។
លើសពីនេះ Ford Ranger Sport ម៉ូឌែលថ្មីដែលនឹងមកជំនួស XLT ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនសម័យថ្មី ជាមួយជម្រើសម៉ាស៊ីនពីរ៖
- ម៉ាស៊ីនម៉ាស៊ូត 2.0L Turbo ផលិតកម្លាំង 170PS និងកម្លាំងរមួល 405Nm
- ម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo ថ្មី ផលិតកម្លាំងដល់ 250PS និងកម្លាំងរមួល 600Nm


ចំណែកឯ Ford Ranger Wildtrak នឹងត្រូវបានបំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo ថ្មី ភ្ជាប់ជាមួយចង្កឹះលេខអេឡិចត្រូនិច (E-Shifter) ដែលងាយស្រួលក្នុងការប្រើប្រាស់ និងប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (Drive Modes) ទំនើប និងប្រព័ន្ធកាប់ពីតាស់ថ្មី ដែលអាចជ្រើសរើសបានរវាង 2H, 4H, 4L និង 4A ដើម្បីបង្កើនភាពបត់បែន និងសមត្ថភាពក្នុងការបើកបរលើគ្រប់ស្ថានភាពផ្លូវ។
លើសពីនេះ Ford Ranger Wildtrak ក៏មានការរចនា ឡាយជាមួយពណ៌ទឹកក្រូចនៅផ្នែកខាងក្រៅ រួមជាមួយយ៉ាន់រចនាថ្មី រាងជាឆកោណ ដែលមានអក្សរ Ford ឆ្លាក់ពីលើ ដែលធ្វើអោយរថយន្តនេះកាន់តែកាច និងស្ព័រជាងមុន ហើយនឹងផ្នែកខាងក្នុង ក៏មានការរចនាពូកស្បែក លាយជាមួយស្បែកឆៅ ដែលផ្តល់នូវអនុភាព និងផាសុកភាពក្នុងការបើកបរ។ ការកែលម្អទាំងនេះ រួមជាមួយនឹងបច្ចេកវិទ្យាថ្មីៗជាច្រើនផ្សេងទៀត បានធ្វើឱ្យ Ford Ranger Wildtrak កាន់តែមានសមត្ថភាពខ្ពស់ ផាសុកភាព និងសុវត្ថិភាពលើសមុន ដូចជា ប្រព័ន្ធវាស់សម្ពាធខ្យល់កង់រថយន្ត (Tire Pressure Sensors) ប្រព័ន្ធភ្លើងបំភ្លឺមួយជុំរថយន្ត (Zone Lighting) និងប្រព័ន្ធជំនួយអ្នកបើកបរ (ADAS) ជាច្រើន សម្រាប់សម្រួលដល់អ្នកបើកបរផងដែរ។

សម្រាប់ Ford Everest Sport ក៏ត្រូវបានបំពាក់បន្ថែមនូវបច្ចេកវិទ្យាទំនើបជាច្រើន រួមមានប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (Drive Modes) និងប្រព័ន្ធកាប់ពីតាស់ សម្រាប់ជួយដល់ការបើកបរលើផ្លូវលំបាកកាន់តែមានភាពងាយស្រួល។ ផ្នែកខាងក្នុងត្រូវបានរចនាឡើងឲ្យមានភាពផាសុកភាពខ្ពស់ ដោយបំពាក់ពូកស្បែក Two Tone រំលេចដោយថ្នេរក្បាច់បែបស្ព័រ ហើយនឹងរចនាពណ៌ខ្មៅគ្រប់កន្លែងនៃរថយន្ត កាន់តែអំណាច កាន់តែស្ព័រ កាន់តែអស្ចារ្យ។ ក្រៅពីនេះ Ford Everest Sport ក៏មានបន្ថែមបំពាក់បន្ថែមនូវបច្ចេកវិទ្យាថ្មីៗដូចជា៖
- ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ បង្ហាញរូបភាពមួយជុំរថយន្ត
- ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ (Pre-Collision Assist)
- ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និង ទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និង តម្រង់គន្លងផ្លូវ ( Adaptive Cruise Control with Stop & Go and Lane Centering )

ផ្នែកខាងក្នុងមានការតុបតែងដោយពូកស្បែកគុណភាពខ្ពស់ រំលេចដោយថ្នេរពណ៌ទឹកប្រាក់ ក្បាច់រចនាបែបប្រណិត និងមានស្លាក “Platinum” នៅលើកៅអី ដែលបង្ហាញពីអត្តសញ្ញាណដ៏ល្អឥតខ្ចោះ និងឧត្តមភាពនៃម៉ូឌែលកំពូលនេះ ហើយក៏មានបំពាក់មកនូវមុខងារកៅអីក្តៅ/ត្រជាក់ និងមុខងារកំណត់អង់ចងចាំកៅអី (Memory Seat) ចំនួន 3 Sets សម្រាប់កៅអីខាងមុខដែលងាយស្រួលក្នុងការប្តូរសមាជិកបើកបរក្នុងគ្រួសារ ហើយកៅអីជួរទី2 ក៏មានក្បាច់រថយន្តលក្ខណៈ Premium នឹងមានបំពាក់មកជាមួយមុខងារកៅអីកម្តៅផងដែរ។
ជាមួយនឹងការកែលម្អទាំងនេះ Ford Everest កាន់តែបញ្ជាក់ពីសមត្ថភាព ផាសុកភាព និងបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជនគ្រប់កម្រិត ខណៈដែលលក្ខណៈពិសេសបន្ថែមផ្សេងៗ នឹងត្រូវបានប្រកាសជាផ្លូវការនាពេលឆាប់ៗខាងមុខ។
ក្នុងនោះ គ្រប់ម៉ូឌែលរបស់ Ford Ranger នឹងត្រូវបានបំពាក់មកជាមួយប្រអប់លេខ 10 លេខអូតូ និងអេក្រង់កម្សាន្ត Touchscreen ទំហំ 12 អ៊ីញ ជាស្តង់ដារសម្រាប់គ្រប់ម៉ូឌែលទាំងអស់។ លើសពីនេះ ក៏មានការកែលម្អលើម៉ូឌែលផ្សេងៗ និងបន្ថែមជម្រើសថ្មីៗ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការជ្រើសរើសតាមតម្រូវការផ្ទាល់ខ្លួន។

ជាពិសេស សម្រាប់ម៉ូឌែល Ford Ranger XL ត្រូវបានបន្ថែមបច្ចេកវិទ្យាទំនើបជាច្រើន ដូចជា៖
- ប្រអប់លេខប្តូរពី 6 លេខ ទៅជាប្រអប់លេខ 10 លេខអូតូថ្មី
- បង្កើនទំហំអេក្រង់កម្សាន្តពី 10 អ៊ីញ ទៅ 12 អ៊ីញ
- ប្រព័ន្ធបញ្ជាដោយសំឡេង (Voice Command)
- កាមេរ៉ាមើលក្រោយកម្រិតភាពច្បាស់ខ្ពស់
- ប្រព័ន្ធម៉ាស៊ីនត្រជាក់សម្រាប់កៅអីខាងក្រោយ បន្ថែមផាសុកភាពសម្រាប់អ្នកដំណើរ
- មុខងារចាក់សោរប៉ុងក្រោយ (Rear Differential Lock) សម្រាប់បង្កើនសមត្ថភាពក្នុងការបើកបរលើផ្លូវលំបាក
- បំពាក់ដោយយ៉ាន់កង់អាលុយមីញ៉ូមរចនាថ្មី បែបស្ព័រ

Ford Ranger Sport ក៏ត្រូវបានធ្វើការកែលម្អផ្នែកខាងក្នុង ដោយបំពាក់ពូកស្បែក Two Tone ដ៏ប្រណិត ប្រព័ន្ធម៉ាស៊ីនត្រជាក់ 2 តំបន់ (Dual-Zone Climate Control) និងបន្ថែមបច្ចេកវិទ្យាទំនើបជាច្រើនផ្សេងទៀត ដើម្បីផ្តល់ភាពផាសុកភាព និងបទពិសោធន៍បើកបរដ៏ល្អប្រសើរជូនអតិថិជន។ រីឯសម្រាប់ Ford Ranger Sport 3.0L នឹងមានបំពាក់មកនូវបច្ចេកវិទ្យាផ្សេងៗដូចជា ចង្កឹះលេខអេឡិចត្រូនិច (E-Shifter) ដែលងាយស្រួលក្នុងការប្រើប្រាស់ និងប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (Drive Modes) ទំនើប និងប្រព័ន្ធកាប់ពីតាស់ថ្មី ដែលអាចជ្រើសរើសបានរវាង 2H, 4H, 4L និង 4A និងប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀតផងដែរ។

បើយើងងាកមកពិនិត្យមើល Ford Everest វិញ ក្រុមហ៊ុនបានណែនាំនូវជម្រើសថ្មីចំនួន 3 ម៉ូឌែល រួមមាន Ford Everest Active, Ford Everest Sport និង Ford Everest Platinum ដែលជាម៉ូឌែលកំពូល ទំនើប និងប្រណិតបំផុត។
ចំពោះ Ford Everest Active វិញគឺជារថយន្ត 7 កៅអី លក្ខណៈគ្រួសារដែលមានតម្លៃសមរម្យ និងផ្តល់នូវផាសុកភាពសម្រាប់ការធ្វើដំណើរទាំងជិត និងឆ្ងាយ។ ម៉ូឌែលនេះត្រូវបានបំពាក់ដោយប្រព័ន្ធជំនួយការបើកបរជាច្រើន ដូចជា ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ផ្នែកខាងមុខ (Pre-Collision Warning), ប្រព័ន្ធជំនួយលើដៃចង្កូត និងរក្សាគន្លង (Lane Keeping System), ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្ត ក្រោយពេលមានការប៉ះទង្គិច (Post-Impact Braking), ប្រព័ន្ធកំណត់ល្បឿន (Cruise Control) និងបច្ចេកវិទ្យាសុវត្ថិភាពផ្សេងៗទៀត។
- ប្រព័ន្ធជំនួយលើដៃចង្កូត រំលឹកអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ និងតម្រង់គន្លងផ្លូវ (Lane Keeping Assist)
- ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់នៅពេលថយក្រោយ (Rear Cross Traffic Alert )
- ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្តនៅពេលថយក្រោយ (Reverse Brake Assist)
- ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត ក្រោយពេលមានការប៉ះទង្គិច (Post Impact Braking)
- ប្រព័ន្ធដាស់ស្មារតីអ្នកបើកបរពេលងងុយគេង ឬអស់កម្លាំង (Driver Alert)
- ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀងរថយន្ត (Blind-Spot Information System)
- សេនស័រជំនួយការចូលចត ទាំងមុខ ទាំងក្រោយ
- និងប្រព័ន្ធបច្ចេកវិទ្យាជាច្រើនទៀត។

ចំណែកឯម៉ូឌែលកំពូល Ford Everest Platinum នឹងមកជំនួស Ford Everest Titanium ដោយផ្តល់នូវកម្រិតប្រណិតភាព និងសមត្ថភាពខ្ពស់បំផុត។ ម៉ូឌែលនេះត្រូវបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo ភ្ជាប់ជាមួយចង្កឹះលេខអេឡិចត្រូនិច (E-Shifter) ដែលដំណើរការយ៉ាងរលូន និងងាយស្រួលក្នុងការប្រើប្រាស់។ ផ្នែកខាងក្រៅ គឺមានរចនាខាងមុខដ៏ពិសេសសម្រាប់ម៉ូឌែល “Platinum” ដែលមានបំពាក់ដោយ Silk Chrome នៅក្នុងប៉ាណានៃរថយន្ត ហើយផុសជាលក្ខណៈ 3D ដែលកាន់តែអំណាច និងឆើតឆាយយ៉ាងលេចធ្លោ រហូតដល់កំបូលរថយន្តមានអក្សរ “Platinum” រចនាបែបអណ្ដែត រួមជាមួយនឹងយ៉ាន់ 21អ៊ីញ រចនាថ្មី ដែលនាំអោយរូបរាងកាន់តែប្រណិត និងស៊ីវិល័យ សមស្របជាមួយស្តង់ដាររថយន្តលំដាប់អភិជន។

សម្រាប់ព័ត៌មានបន្ថែមអំពីការមកដល់នៃរថយន្តនេះក្នុងទីផ្សារប្រទេសកម្ពុជា យើងមានតែរង់ចាំការប្រកាសពីផេក Facebook ផ្លូវការរបស់ Ford Cambodia ក្នុងពេលឆាប់ៗនេះ។
- បន្ថែមនូវជម្រើសម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo ថ្មី លើរថយន្ត Ford Ranger និង Ford Everest។
- គ្រប់ម៉ូឌែលរបស់ Ford Ranger និង Ford Everest ត្រូវបានបំពាក់មកជាមួយប្រអប់លេខ 10 លេខអូតូ និងអេក្រង់កម្សាន្ត Touchscreen ទំហំ 12អ៊ីញ ជាស្តង់ដារសម្រាប់គ្រប់ម៉ូឌែលទាំងអស់។
- Ford Ranger XLT នឹងត្រូវបានជំនួសដោយម៉ូឌែលថ្មី Ford Ranger Sport ហើយនឹងបន្ថែមជម្រើសម៉ូឌែលថ្មី Ford Everest Active និង Ford Everest Platinum ដើម្បីបំពេញតម្រូវការរបស់អតិថិជន៕

