ក្រុមម្ចាស់ជើងឯកបាល់ទាត់ពិភពលោក ៤ សម័យអ៊ីតាលី បានធ្លាក់ចេញពី ព្រឹត្តិការណ៍ប្រកួត​បាល់ទាត់​ពិភព​លោក FIFA World Cup 2026 បន្ទាប់ពីចាញ់ ក្រុមបូស្នី ក្នុងការទាត់បាល់ ប៉េណាល់ទី ក្នុង​លទ្ធផល៤ទល់និង១ បន្ទាប់​ពី​ស្មើ​គ្នា ១ទល់និង១ នៅវគ្គជម្រុះជុំចុងក្រោយ។

ការបរាជ័យ​លើកនេះ ក៏​មាន​ន័យ​ថាក្រុមម្ចាស់ជើងឯកពិភពលោក ៤សម័យមួយនេះ បានអវត្តមានពីព្រឹត្តិការន៍​ដ៏ធំ World Cup ចំនួន ១២ឆ្នាំជាប់គ្នា គឺចាប់​ពីឆ្នាំ ២០១៨, ២០២២ និងឆ្នាំ២០២៦។

រំលឹក​ថា ក្រុម​បាល់ទាត់​ជម្រើសជាតិ​អ៊ីតាលី គឺ​ជាក្រុម​មួយ​ដែល​ធ្លាប់​ចារ​ឈ្មោះជាម្ចាស់​ជើងឯក ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោកលោក ៤ឆ្នាំម្ដង​នេះ ចំនួន៤លើករួម​មក​ហើយ គឺ​នៅ​ឆ្នាំ១៩៣៤ ឆ្នាំ១៩៣៨ ឆ្នាំ១៩៨២ និងចុង​ក្រោយ​នៅ​ឆ្នាំ២០០៦។

គិតត្រឹមព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ប្រទេសចំនួន៤៧ កក់កៅអីទៅលេងពានរង្វាន់ FIFA World Cup 2026 ដែលមានសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក រួមគ្នាជាសហម្ចាស់ផ្ទះ គ្រោងនឹងចាប់ពីថ្ងៃទី១១ ខែមិថុនា រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។

  • កាណាដា
  • ម៉ិកស៊ិក
  • សហរដ្ឋអាមេរិក
  • ជប៉ុន
  • នូវែលសេឡង់
  • អាហ្សង់ទីន
  • អ៊ូសបេគីស្ថាន
  • កូរ៉េខាងត្បូង
  • ហ្ស៊កដានី
  • អូស្ត្រាលី
  • ប្រេស៊ីល
  • អេក្វាឌ័រ
  • អ៊ុយរូហ្គាយ
  • កូឡុំប៊ី
  • ប៉ារ៉ាហ្គាយ
  • ម៉ារ៉ុក
  • ទុយនីស៊ី
  • អាល់ហ្សេរី
  • អេហ្ស៊ីប
  • អាល់ហ្សេរី
  • ហ្គាណា
  • កាប់វ៉ែ
  • អាហ្វ្រិកខាងត្បូង
  • កាតា
  • អង់គ្លេស
  • អារ៉ាប៊ីសាអូឌីត
  • កូតឌីវ័រ
  • សេណេហ្គាល់
  • បារាំង
  • ក្រូអាត
  • ព័រទុយហ្គាល់
  • ន័រវេស
  • អាល្លឺម៉ង់
  • ហូឡង់
  • បែលហ្សិក
  • អូទ្រីស
  • ស្វីស
  • អេស្ប៉ាញ
  • ស្កុតឡេន
  • ហៃទី
  • គូរ៉ាកាវ
  • ប៉ាណាម៉ា
  • បូស្នៀ
  • ស៊ុយអែត
  • តួកគី
  • សាធារណរដ្ឋឆេក
  • និង កុងហ្គោ។

ដោយឡែក​ប្រទេសចំនួន៤ ទទួលបានកៅអីទៅលេងពាន FIFA World Cup ជាលើកដំបូងប្រចាំប្រវត្តិសាស្រ្ត៖

  • អ៊ូសបេគីស្ថាន
  • គូរ៉ាកាវ
  • កាប់វ៉ែ
  • ហ្ស៊កដានី៕
Share.