ក្រចេះ៖ អាជ្ញាធរពន្ធនាគារ បានអនុវត្តការផ្ទេរជនជាប់ឃុំចំនួន ១០០នាក់ ពីពន្ធនាគារខេត្តក្រចេះ ទៅឃុំខ្លួនបន្តនៅពន្ធនាគារខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។




ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការអនុញ្ញាតជាគោលការណ៍ពី ស សុខា ដោយមានការដឹកនាំ និងសម្របសម្រួលពីថ្នាក់ដឹកនាំនាយកដ្ឋានសន្តិសុខពន្ធនាគារ និងមន្ត្រីពាក់ព័ន្ធ។




ការផ្ទេរជនជាប់ឃុំខាងលើ គឺមានគោលបំណងរៀបចំ និងគ្រប់គ្រងស្ថានភាពក្នុងពន្ធនាគារ ឲ្យមានប្រសិទ្ធភាព និងធានាសុវត្ថិភាពកាន់តែប្រសើរ។
អត្ថបទ÷កណ្តាល

