ក្រុមបាល់ទាត់ Al Ahli របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានគ្រងជើងឯកពានរង្វាន់លំដាប់ទី១អាស៊ី AFC Champions League Elite រដូវកាល ២០២៥-២៦ ក្រោយយកឈ្នះ Machida Zelvia របស់ជប៉ុន ក្នុងលទ្ធផល ១-០ កាលពីថ្ងៃទី២៦ ខែមេសា នៅកីឡដ្ឋាន King Abdullah Sports City Stadium ប្រទេសអារ៉ាប៊ីសាអូឌីត។

ស្របពេលក្រុមបាល់ទាត់ Al-Nassr FC របស់ប្រទេសអារ៉ាប៊ីសាអូឌីត នឹងត្រូវជួប Gamba Osaka របស់ជប៉ុន វគ្គផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី២អាស៊ី 2025–26 AFC Champions League Two ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នៅកីឡដ្ឋាន King Saud University Stadium ប្រទេសអារ៉ាប៊ីសាអូឌីត។

ដោយឡែកវគ្គ​​ផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣អាស៊ី AFC Challenge League 2025/26 រវាង Kuwait Sc របស់គុយវ៉ែត នឹងត្រូវប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង របស់ប្រទេសកម្ពុជា នៅថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ កីឡដ្ឋាន Jaber Al-Mubarak Al-Sabah Stadium, Sulaibikhat ប្រទេស​គុយវ៉ែត (នៅកម្ពុជា ម៉ោង ១១:១៥នាទីយប់ ) (នៅប្រទេស​ គុយវ៉ែត ម៉ោង ៧:១៥នាទីយប់ )៕

Share.