
លទ្ធផលចាប់ឆ្នោតផ្លូវការសម្រាប់វគ្គចែកពូលពានរង្វាន់ AFC Champions League Two រដូវកាល ២០២៦-២០២៧ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ស្ថិតនៅពូល G ជាមួយ Machida Zelvia, Shanghai Shenhua និង Tampines Rovers ខណ:ក្រុមបាល់ទាត់ភ្នំពេញក្រោន ស្ថិតនៅពូល H ជាមួយ Gangwon FC, Kitchee និង Kuching City។

ប្រធានក្លិបបាល់ទាត់ Gangwon FC របស់កូរ៉េខាងត្បូង ដែលស្ថិតនៅពូលជាភ្នំពេញក្រោន គឺលោក Kim Byung-ji មានប្រវត្តិជាអ្នកចាំទីដ៏ល្បីនៅ K League 1 និងក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង ដោយបង្ហាញខ្លួនសរុប ៦៥៨ប្រកួត។

លុះនៅឆ្នាំ ២០១៥ ក្រោយប្រកាសចូលនិវត្តន៍ពីបាល់ទាត់លោក Kim Byung-ji បានក្លាយជា Youtuber អ្នកផលិតវីដេអូអំពីបាល់ទាត់ មុនទទួលបានតំណែងជាអនុប្រធានសមាគមបាល់ទាត់កូរ៉េនៅឆ្នាំ២០២១ ហើយនៅខែធ្នូ ឆ្នាំ២០២២ បានក្លាយជាប្រធានក្លិបបាល់ទាត់ Gangwon FC របស់កូរ៉េខាងត្បូង។

គួរដឹងថាលោក Kim Byung-ji ក្លាយជាអ្នកចាំទីដំបូងគេដែលឈ្នះពានកិត្តិនាម K League Hall of Fame នៅលីគបាល់ទាត់កំពូលកូរ៉េខាងត្បូង៕


