
លោក Go Kuroda ជនជាតិជប៉ុន វ័យ៥៦ មានប្រវត្តិមិនធម្មតាដឹកនាំក្រុមបាល់ទាត់ Machida Zelvia សមាជិកលីគកំពូលជប៉ុន J1 League ល្បីសុសសាយពេញតំបន់អាស៊ី ក្រោយបង្កើតរឿងអស្ចារ្យជាច្រើន។
ពីគ្រូបាល់ទាត់នៅវិទ្យាល័យ ក្លាយជាគ្រូដឹកនាំក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់លំដាប់ទី១អាស៊ី AFC Champions League Elite។
លោក Go Kuroda ផ្តើមអាជីពជាគ្រូបង្វឹកដំបូងគឺដឹកនាំក្រុមបាល់ទាត់នៅវិទ្យាល័យ Aomori Yamada High School រយ:ពេល ២៨ឆ្នាំ ចន្លោះពីឆ្នាំ ១៩៩៤ រហូតដល់ឆ្នាំ ២០២២។
លុះនៅឆ្នាំ ២០២៣ លោក Go Kuroda ទទួលបានឱកាសដឹកនាំក្រុមបាល់ទាត់ FC Machida Zelvia នៅលីគលំដាប់ទី២ជប៉ុន ហើយឈ្នះជើងលីគកំពូលជប៉ុន ឆ្នាំ២០២៣ ឡើងទៅលីគកំពូលជប៉ុន J1 League។
នៅឆ្នាំ២០២៤ ជួយឲ្យក្រុម FC Machida Zelvia ទទួលបានចំណាត់ថ្នាក់លេខ៣ បានកៅអីទៅលេងពានAFC Champions League Elite ជាលើកដំបូង។
ឆ្នាំ ២០២៥-២៦ ជួយឲ្យក្រុម FC Machida Zelvia ទទួលបានជើងឯកពានរង្វាន់លំដាប់ទី១អាស៊ី AFC Champions League Elite។
លទ្ធផលចាប់ឆ្នោតផ្លូវការសម្រាប់វគ្គចែកពូលពានរង្វាន់ AFC Champions League Two រដូវកាល ២០២៦-២០២៧ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ស្ថិតនៅពូល G ជាមួយ Machida Zelvia, Shanghai Shenhua និង Tampines Rovers ខណ:ក្រុមបាល់ទាត់ភ្នំពេញក្រោន ស្ថិតនៅពូល H ជាមួយ Gangwon FC, Kitchee និង Kuching City៕

