ក្លិបបាល់ទាត់ Crystal Palace របស់អង់គ្លេស បានគ្រងជើងឯកពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីបអឺរ៉ុប UEFA Conference League រដូវកាល ២០២៥-២៦ ក្រោយយកឈ្នះ Rayo Vallecano របស់អេស្ប៉ាញ ក្នុងលទ្ធផល ១-០ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅកីឡដ្ឋាន Red Bull Arena (Leipzig) ប្រទេសអាល្លឺម៉ង់។

ស្របពេលក្លិបបាល៉ទាត់ Aston Villa របស់អង់គ្លេស បានគ្រងជើងឯកពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអឺរ៉ុប Europa League រដូវកាល ២០២៥-២៦ ក្រោយយកឈ្នះ FC Freiburg របស់អាល្លឺម៉ង់ ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅកីឡដ្ឋាន Beşiktaş Stadium ប្រទេសទួរគី។

ចុងក្រោយគេគឺពានរង្វាន់កម្រិតទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល ២០២៥-២៦ រវាងក្លិបបាល៉ទាត់ Arsenal របស់អង់គ្លេស ទល់នឹង PSG របស់បារាំង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ម៉ោង១១:០០យប់ (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Puskás Aréna ប្រទេសហុងគ្រី៕

Share.