ភ្នំពេញ​៖កម្លាំង​កង​រាជ​អាវុធហត្ថ​រាជធានីភ្នំពេញ​ ឆ្មក់​បង្រ្កាប​ទី​តាំង​ លក់​ផលិតផល​ រួម​ភេទ​សប្បនិមិត្ត​​ និង​ថ្នាំ​សម្រេីប​ ចំនួន​៣ទី​តាំង​ដោយ​ឃាត់​មនុស្ស​បឋម​ចំនួន​៩នាក់​ ។



រង្វង់​ប្រតិបត្តិការ​នេះ​ បានធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ ១០​យប់ថ្ងៃ​ទី​២៩​ខែ​ឧសភា​ឆ្នាំ​២០២៦​ នៅ​ចំនុច​ផ្ទះ​ល្វែង​លេខ​ ៣១៦Dផ្លូវ​១៥០​ សង្កាត់​ទឹក​ល្អក់​២​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​ ចំនែក​២ទីតាំង​ទៀត​ កម្លាំង​មិន​អាច​ប្រាប់​បាន​ ។



តាម​ប្រភព​ព័ត៌មាន​ បានអោយ​ដឹង​ថា​ ដោយ​មាន​ការ​បង្ហោះ​ចែក​ចាយ​ តាម​ក្រុម​app មួយ​ចំនួន​ ពាក់ព័ន្ធ​នឹង​ករណី​លក់​ផលិតផល​ រួម​ភេទ​សប្បនិមិត្ត​ និង​ថ្នាំ​សម្រេីប​មួយ​ចំនួន​ ដែល​ផ្ទុយ​នឹង​ច្បាប់​ និង​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​មនុស្ស​ នៅ​យប់​ថ្ងៃ​ទី​២៩​ ខែ​ឧសភា​ឆ្នាំ​២០២៦​ កម្លាំង​អាវុធ​ រាជធានីភ្នំពេញ​ បាន​ឆ្មក់​ចូល​បង្ក្រាប​ទី​តាំង​ចំនួន​៣ទី​តាំង​ ទី​១ទី​២​មិន​បាន​ស្គាល់​ និង​ទី​តាំង​ទី​៣​ នៅ​ចំនុច​ផ្ទះ​ល្វែង​ ខណ្ឌ​ទួលគោក​ ដោយ​ឃាត់​មនុស្ស​ចំនួន​ប្រុស​ស្រី​៩នាក់​ និង​វត្ថុ​តាំង​ឧបករណ៍​ ពាក់ព័ន្ធ​មួយ​ចំនួន​ផងដែរ​ ។



ពាក់ព័ន្ធ​ករណី​នេះ​ផងដែរ​ កម្លាំង​អាវុធ​រាជធានីភ្នំពេញ​ មិន​ទាន់​អាច​បញ្ជាក់​ពី​ ចំនួន​មនុស្ស​ច្បាស់​លាស់​នៅ​ទេ​ ខណៈ​ដែល​សមត្ថកិច្ច​ ថា​លោក​កំពុង​តែ​អនុវត្ត​ការងារ​បន្ត​ទៀត​ ទៅ​ទីតាំង​ទី​៤​ផង​ដែរ​ ៕

Share.