ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន អំពីការព្រមានពីរលកយក្សស៊ូណាមិ Tsunami នៅតាមបណ្តោយឆ្នេរសមុទ្រ ចាប់ពីខេត្ត Ibaraki រហូតដល់ខេត្ត Okinawa ភាគខាងត្បូងនៃប្រទេសជប៉ុន ដែលអាចនឹងមានទឹករលកសមុទ្រកម្ពស់ ១ម៉ែត្រ។

ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ទីភ្នាក់ងារឧតុនិយមជប៉ុន (Japan Meteorological Agency) បានចេញសេចក្តីជូនដំណឹង រលកយក្សស៊ូណាមិនេះកើតមានឡើង ដោយសារតែមានការរញ្ជួយកម្រិត ៨.២ រ៉ិចទ័រនៅតបន់ Mindanao ភាគខាងត្បូងនៃប្រទេសហ្វីលីពីននៅព្រឹកថ្ងៃទី០៨ មិថុនា នេះ។
អាស្រ័យហេតុនេះ ស្ថានទូតសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងតំបន់ដែលបានជម្រាបជូនខាងលើ អាចទទួលរងនូវផលប៉ះពាល់ដោយសាររលកយក្សស៊ូណាមិ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានព័ត៌មាន និងអនុវត្តតាមសេចក្តីណែនាំរបស់អាជ្ញាធរជប៉ុនជាប្រចាំ ស្នាក់នៅទីកន្លែងដែលមានសុវត្ថិភាព និងជៀសវាងការធ្វើដំណើរដែលមិនចាំបាច់។

ក្នុងករណីមានការជម្លៀសប្រជាពលរដ្ឋ ឬប្រសិនបើបងប្អូនទទួលបានព័ត៌មានអំពីពលរដ្ឋខ្មែរណាម្នាក់ដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិនេះ សូមមេត្តាជូនដំណឹងមកស្ថានឯកអគ្គរាជទូតជាបន្ទាន់ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ Royal Embassy of Cambodia in Japan ឬតាមលេខទូរស័ព្ទបន្ទាន់ 080-4689-9374។
ស្ថានទូតសូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជួបប្រទះតែសុខសុវត្ថិភាព និងចៀសផុតពីគ្រោះធម្មជាតិនេះដោយសុវត្ថិភាព។ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦៕
ប្រភព៖ សារព័ត៌មាន NHK WORLD JAPAN

