​ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានចែក​រំលែក​សារ​មួយ​ដោយ​បាន​លើក​ឡើងក្នុង​ន័យ​មួយថា​ «ការចុះដាំដើមឈើជាច្រើន​ដើម​នៅតំបន់សំណង់មិន​រៀបរយ ​មិន​មែន​ត្រឹមតែលម្អសោភណភាពទីក្រុង​ប៉ុណ្ណោះ​ទេ ​តែមាន​អត្ថប្រយោជន៍ច្រើនលើស​ពី​នេះ។»

នៅក្នុង​សារ​ដែល​ឧបនាយករដ្ឋមន្ត្រី​រូប​នេះ​បាន​លើក​ឡើង គឺ​បាន​បង្ហាញ​ពីគុណតម្លៃ​នៃ​ការ​បង្កើត​ឱ្យ​មាន​សហគមន៍​បៃតង​នៅ​ក្នុង​ទីក្រុង​ដែល​​បានជួួយ​ច្រើន​ដល់​ការរស់​នៅ​របស់​ពលរដ្ឋ​ និង បរិស្ថាន ដោយ​មិន​ចាំ​បាច់​ត្រូវ​ធ្វើ​ដោយ​គំហុក​នោះ​ឡើយ តែ​អាច​ចូលរួម​ម្ដង​បន្តិច តែចូលរួម​ទាំងអស់​គ្នា​ ដោយ​មិន​មើល​បំណាំ​គ្នា ឬ​ធ្វើ​តែ​អាជ្ញាធរនោះ​ឡើយ គឺចាំបាច់​ត្រូវការជួយ​ពី​ពលរដ្ឋដែល​កំពុង​រស់​នៅ​ស្រាប់​ ឱ្យ​ជួយ​មើល ជួយ​ថែទាំ ទើប​មាន​ការ​ើលូតលាស់​ល្អ។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ «បន្តិចម្តង បន្តិចម្តងជាមួយនឹងការចូលរួម! សាកល្បងដាំដើមឈើក្នុងតំបន់សំណង់មិនរៀបរយនេះ មិនមែនត្រឹមតែជាការកែលំអរសោភណភាពទេ ប៉ុន្តែជាការបង្កើតនូវបរិយាកាសរស់នៅថ្មីសម្រាប់ប្រជាជនក្នុងទីក្រុង។ ដើមឈើអាចជួយកាត់បន្ថយធូលី និងសំឡេងរំខាន ព្រមទាំងផ្តល់ជាម្លប់ និងខ្យល់បរិសុទ្ធ។ ការដាំឈើនៅតំបន់ដែលមិនទាន់មានទាន់រៀបរយ នឹងធ្វើឲ្យកន្លែងនោះក្លាយជាតំបន់ស្រស់ស្អាត មានភាពរស់រវើក និងផ្តល់អារម្មណ៍សុខដុមរមនាដល់អ្នករស់នៅជុំវិញ។ នេះជាជំហានតូចមួយ ប៉ុន្តែមានអត្ថន័យដ៍ធំក្នុងការធ្វើឲ្យទីក្រុងកាន់តែមានភាពរស់រវើក និងមានភាពស្រស់ស្អាតជាងមុន។»

https://troryorng.com/
Share.