ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ដឹកនាំដោយលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសង្កាត់ភ្លើងឆេះរទេះ។



ប្រតិបត្តិការនេះបានធ្វើឡើងនៅទីតាំងចំនួន២ ក្នុងបុរីពិភពថ្មី ផ្លូវជាតិលេខ៣ (គម្រោង១) ស្ថិតក្នុងភូមិព្រៃកី ដោយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ១៤នាក់ ជាជនជាតិបង់ក្លាដេស។
វត្ថុតាងពាក់ព័ន្ធត្រូវបានដកហូត និងបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់៕
អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

