ក្រុម​កីឡាករ​អេឡិចត្រូនិក​ជម្រើស​ជាតិ​កម្ពុជា Angkor Warrior លើ​វិញ្ញាសា Mobile Legends Bang Bang ​បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​សិង្ហបុរី ដើម្បី​ប្រកួត​ជម្រុះ​កីឡា​ទ្វីប​អាស៊ី Asian Games លើកទី២០ ចាប់​​ថ្ងៃ​ទី​១៨ ដល់​ទី​២១ ខែ​មិថុនា ឆ្នាំ ២០២៦។

កម្ពុជា ស្ថិត​នៅ​ពូល​ A ប្រចាំ​តំបន់​អាស៊ាន ​ដោយមាន ៨ ប្រទេស​ គឺ​ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និង វៀតណាម។ ពូល​នេះ​ជ្រើស​រើស​យក​ ៥ ក្រុម​​ឡើង​ទៅ​ជុំ​ចុង​ក្រោយ។

ពូល B ​ប្រចាំ​តំបន់​អាស៊ី​ខាង​លិច ​មាន​ប្រទេស ៥ ប្រទេស​គឺ​ អ៉ីរ៉ង់ អារ៉ាប៊ីសាអ៊ូឌីត ហ្សក់ដានី អារ៉ាប់រួម និង អូម៉ង់។ ពូល​នេះ​ជ្រើស​រើសយក​ ៣ ក្រុម​ឡើង​ទៅ​ជុំ​ចុង​ក្រោយ។

ពូល C ប្រចាំ​​តំបន់​អាស៊ី​កណ្តាល មាន ៤ ប្រទេស​ គឺ កាហ្សាស្ថាន អ៊ូបេគីស្ថាន គៀរហ្ស៊ីស្ថាន និង តាហ្ស៊ីគីស្ថាន។ ពូល​នេះ​ជ្រើស​រើសយក ២ ក្រុម​ឡើង​ទៅ​ជុំ​ចុង​ក្រោយ។

ពូល D ប្រចាំ​តំបន់​អាស៊ី​ខាង​កើត និង​ខាង​ត្បូង មាន​ ៥ ប្រទេស​ គឺ នេប៉ាល់ ស្រីលង្កា ហុងកុង ម៉ុងហ្គោលី និង ប៉ាគីស្ថាន។ ពូល​នេះ​ជ្រើស​រើសយក ២ ក្រុម​ទៅ​ជុំ​ចុង​ក្រោយ។

ព្រឹត្តិការណ៍​​ប្រកួត​ជម្រុះ​កីឡា​ទ្វីប​អាស៊ី Asian Games លើកទី២០ ឆ្នាំ២០២៦ នឹង​ប្រព្រឹត្តិទៅ​នៅ​ក្នុង​ទីក្រុង Aichi–Nagoya ប្រទេស​ជប៉ុន ស្រប​ពេល​ពិធីបើក​ជាផ្លូវ​ការ​នៅ​ថ្ងៃទី១៩ ខែកញ្ញា នឹង​បិទបញ្ចប់​វិញ​នៅ​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។

បញ្ជីឈ្មោះ កីឡាករ​របស់ Angkor Warrior ដែលបាន​ជ្រើសរើស​សម្រាប់​ការប្រកួត​ Esports Nations Cup ទៅលើ​វិញ្ញាសា​ Mobile Legends: Bang Bang៖

យោង​តាម​កិច្ច​ប្រជុំ​ លើក​ទី​ ១០១ របស់ក្រុម​ប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី បាន​បញ្ជាក់​ថា ដំណើរ​ការ​ប្រកួត​​កីឡាអេឡិចត្រូនិក​​គ្រប់​គ្រង​ដោយ​ ក្រុម​ប្រឹក្សា​កីឡាអូឡាំពិក​អាស៊ី (OCA)​ ទាំង​ស្រុង សូម្បី​តែ​ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អាស៊ី (AESF) ក៏​មិន​ពាក់​ព័ន្ធ​ដែរ៕

Share.