ភ្នំពេញ ៖ ក្រុមក្មេងទំនើងប្រមាណ៣០នាក់ ជិះម៉ូតូចំនួន១៥គ្រឿង បង្កអសន្តិសុខក្នុងមូលដ្ឋាន វាយបំផ្លិចបំផ្លាញរបស់ទ្រព្យ បង្ករបួសស្នាម អ្នកដទៃ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២៦ នៅតាមផ្លូវអង្គតាមុិញ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវតាមចាប់បានជាបន្តបន្ទាប់ចំនួន៨នាក់ គិតមកដល់ល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ៨នាក់ដែលឃាត់ខ្លួនបាន ៖ ទី១ ឈ្មោះ សឿង គឹមហុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះ ភូមិក្បាលកោះកើត ឃុំកោះសាច់សន្លៀ ស្រុកស្អាង ខេត្តកណ្តាល ។ ទី២ ឈ្មោះ តាំង គីមសាយ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះ ភូមិក្បាលកោះកើត ឃុំកោះសាច់សន្លៀ ស្រុកស្អាង ខេត្តកណ្តាល ។
ទី៣ ឈ្មោះ យឹម បុត្ររ៉ាសាក់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី៤ ឈ្មោះ ង៉ែត រាជ្យ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកហាង មានទីលំនៅបន្ទប់ជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី៥ ឈ្មោះ ជីវន្ត វិសាលភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្បាលកោះកើត ឃុំកោះសាច់សន្លៀ ស្រុកស្អាង ខេត្តកណ្តាល ។ ទី៦ ឈ្មោះឆេង សុផាន់នី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងទង មានទីលំនៅបន្ទប់ជួល ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ទី៧ ឈ្មោះទូច ឆេងអ័រ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបន្ទប់ជួល ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទី៨ ឈ្មោះធឿន វុធធីភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះមាន២នាក់ ៖ ១ ឈ្មោះ យួន ឆៃយ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅបន្ទប់ជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ខូចខាតសម្ភារ បែកកញ្ចក់កុងទ័រម៉ូតូ ,បែកចង្គៀងម៉ូតូខាងមុខ ,បែកក្បាំងម៉ូតូខាងមុខ , រងរបួសរលាត់ដៃទាំងសងខាង ,រលាត់ក្បាលជង្គង់ទាំងសងខាង ,ជាំចង្កេះខាងស្តាំ ។ ២ ឈ្មោះ សៅ ឌីដាំរ៉ុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ខូចខាតសម្ភារខូចខាតម៉ូតូ ។

ប្រភពបន្តទៀតថា ក្រុមជនសង្ស័យធ្វើសកម្មភាព វាយបំផ្លិចបំផ្លាញរបស់ទ្រព្យរបស់ជនរងគ្រោះ និងបង្ករបួសស្រាមហើយគេចខ្លួន ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនបានជាបន្តបន្ទាប់ គិតមកដល់វេលាម៉ោង៥ល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចសហការតាមចាប់ជនសង្ស័យបាន៨នាក់ ន៨ងបន្តស្រាវជ្រាវតាមចាប់បក្ខពួកបន្ថែមទៀត ៕

អត្ថបទ៖តាតុងសែនជ័យ

Share.