ភ្នំពេញ៖ ដើម្បីជម្រុញ លើកទឹកចិត្ត និងអភិវឌ្ឍសមត្ថភាពយុវផលិតករភាពយន្តកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសរៀបចំ «មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៥ ឆ្នាំ២០២៦» ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង» ។

យោងតាមសេចក្តីជូនដំណឹងផ្លូវការ មហោស្រពជាតិលើកទី៥ ឆ្នាំ២០២៦ នេះ នឹងជ្រើសរើសស្នាដៃភាពយន្តខ្នាតខ្លីដែលមានខ្លឹមសារគោលសំខាន់ៗចំនួន២ គឺ៖
១. វប្បធម៌ / ការអភិវឌ្ឍសង្គម៖ ឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម អត្តសញ្ញាណជាតិ ទំនៀមទម្លាប់ និងជីវភាពរស់នៅ។
២. ភាពច្នៃប្រឌិតនិងការបង្កើតថ្មី៖ ផ្តោតលើភាពស្រមើស្រមៃ មនោសញ្ចេតនា និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។
សូមជម្រាបថា សម្រាប់ខ្សែភាពយន្តខ្នាតខ្លីដែលចង់ដាក់ពាក្យប្រកួតប្រជែង ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៖




