ប៊ែលហ្សុិក ជាក្រុម​ទី៦​ ដែល​បាន​កក់កៅអី​​ឡើង​មក​កាន់​វគ្គ​ ៨ក្រុមចុងក្រោយ ក្នុងព្រឹត្តិការន៍​ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២៦។

សម្រាប់​ជ័យជម្នះ​របស់​ក្រុមបីសាចក្រហម បែលហ្ស៊ិក បាន​លត់​ម្ចាស់​ផ្ទះ សហរដ្ឋអាមេរិក ក្នុង​លទ្ធផល ៤-១ នៅ​វគ្គ១៦ ក្រុម​ចុង​ក្រោយ World Cup ឆ្នាំ២០២៦។ ក្នុង​នោះសម្រាប់​ក្រុម​ដែល​បាន​កកកៅអី​វគ្គ ៨ក្រុម​​រួម​មាន៖ បារាំង ម៉ារ៉ុក អេស្ប៉ាញ ប៊ែលហ្សុិក ន័រវែស និងអងគ្លេស។

យ៉ាង​ណា​នៅ​សល់​២ក្រុម​ទៀត ដែល​នឹង​ត្រូវ​រក​ឃើញ​នៅ​យប់​នេះ ដែល​ជាការប្រកួត​រវាង​ អាហ្សង់ទីន ជាមួយ អេសហ្សុីប ម៉ោង ១១:០០នាទីយប់ និង ស្វីស ជាមួយ ​កូឡុំប៊ី ម៉ោង​ ៣:០០នាទី​រំលង់​អាធ្រាត្រ៕

Share.