គិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នេះ មានគ្រូបង្វឹករបស់ក្រុមជម្រើសជាតិជាច្រើនរូប ដែលបានសម្រេចចិត្តលាលែងពីតំណែងជាគ្រូបង្វឹករបស់ខ្លួន ក្រោយមិនអាចដឹកនាំក្រុមរបស់ពួកគេបាន ឡើងទៅវគ្គបន្តនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២៦ ខណៈលោក Roberto Martínez ជនជាតិអេស៉្បាញ ជាគ្រូបង្វឹកទី៩ ដែលសម្រេចលាលែងពីតំណែងគ្រូក្រុមជម្រើសជាតិព័រទុយហ្គាល់ ។

នេះជាគ្រូបង្វឹកចំនួន៩រូបដែលបានដើរចេញពីតំណែង ក្រោយដឹកនាំក្រុមធ្លាក់ World Cup ឆ្នាំ២០២៦ ៖

  • ទី១) លោក Hervé Renard អតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិទុយនីស៊ី
  • ទី២) លោក Miroslav Koubek អតីតគ្រូបង្វឹករបស់ក្រុមសាធារណរដ្ឋ
  • ទី៣) លោក Hong Myung-bo អតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង
  • ទី៤) លោក Steve Clarke អតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិស្កុតឡែន
  • ទី៥) លោក Marcelo Bielsa អតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ
  • ទី៦) លោក Sebastián Beccacece អតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអេក្វាឌ័រ
  • ទី៧) លោក Ronald Koeman អតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិហូឡង់
  • ទី៨) លោក Julian Nagelsmann អតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់
  • ទី៩) លោក Roberto Martínez អតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ។

អត្ថបទពាក់ព័ន្ធ៖ ប៊ែលហ្សុិក ជាក្រុម​ទី៦​ កក់កៅអី​​វគ្គ​ ៨ក្រុមចុងក្រោយ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២៦ – សារព័ត៌មានត្រយង – Troryorng Media

លទ្ធផលវគ្គ១៦ក្រុមចុងក្រោយ៖

  • កាណាដា ០-៣ ម៉ារ៉ុក
  • ប៉ារ៉ាហ្គាយ ០-១ បារាំង
  • ប្រេស៊ីល ១-២ ន័រវែស
  • ម៉ិចស៊ុក ២-៣ អង់គ្លេស
  • អេស៉្បាញ ១-០ ព័រទុយហ្គាល់
  • អាមេរិក ១-៤ ប៊ែលហ្សុិក

ក្រុមចំនួន៦ ឡើងវគ្គ៨ក្រុមចុងក្រោយ៖

  • ទី១ ម៉ារ៉ុក
  • ទី២ បារាំង
  • ទី៣ ន័រវែស
  • ទី៤ អង់គ្លេស
  • ទី៥ អេស៉្បាញ
  • ទី៦ ប៊ែលហ្សុិក

កម្មវិធីប្រកួតបន្តវគ្គ១៦ក្រុមចុងក្រោយ ៖

Share.