សហព័ន្ធកីឡាបាល់ទះកម្ពុជា កាលពី​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានជូនដំណឹងដល់ក្លិប សមាគម និងក្រុមកីឡាបាល់ទះទាំងអស់ ស្ដីពីការរៀបចំការប្រកួតបាល់ទះពាន់​រង្វាន់​ U20 Wurkz Special Volleyball Cup ២០២៦ តាមមណ្ឌលទាំង៥ ។

សមាគម ក្លិប ក្រុមបាល់ទះតាមបណ្ដាលមូលដ្ឋានភូមិ ស្រុក ក្រុង ខណ្ឌ ដែលមានបំណងចូលរួមការប្រកួតអាចដាក់ពាក្យចុះឈ្មោះតាមកាលបរិច្ឆេទ និងលក្ខខណ្ឌដែលមានចែងក្នុងសេចក្តីជូនដំណឹងខាងក្រោម។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកសហព័ន្ធកីឡាបាល់ទះកម្ពុជា តាមលេខទូរស័ព្ទដែលមានបញ្ជាក់ក្នុងសេចក្តីជូនដំណឹង។

ការប្រកួតនេះមានគោលបំណងផ្តល់ឱកាសដល់កីឡាករទាំងអស់ទូទាំងប្រទេសដែលអាចបង្កើតជាក្រុមប្រកួតបាននិងមានអាយុក្រោម ២០ឆ្នាំ អាចបង្ហាញសមត្ថភាព បង្កើនបទពិសោធន៍ ចូលរួមប្រកួតតាមស្ដង់ដាដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា។

ជុំវិញ​ការប្រកួត​បាល់ទះភូមិភាគនេះ​ដែរ លោក​បណ្ឌិត លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បាន​បញ្ជាក់ថា នឹងប្រើប្រាស់យុវជន U20 នៅ​ក្នុង​ពាន​រង្វាន់​មួយ​នេះ គឺដើម្បីត្រៀមខ្លួនទៅលេងព្រឹត្តិកាណ៍កីឡាសាកលវិទ្យាល័យអាស៊ាន និងកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២៩។

Share.