នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ កាល​ពី​ពេល​ថ្មី​ៗ​នេះ បាន​បង្ហាញ​ពី​ការការពារ​ខ្លួនការ​ទូទាត់​ប្រាក់​តាម​រយ:​ការស្កេន QR Code អោយ​បាន​ត្រឹម​ត្រូវ​ និង​សុវត្តិភាព ចៀស​វាង​មាន​ការបាត់​បង់​ និង​ចាញ់​ល្បិត​របស់​ជន​ខិល​ខូច។

មុន​ដឹង​អំពី​សុវត្តិភាព មកដឹងពី QR Code (មកពីពាក្យពេញថា Quick Response Code ឬហៅថា «កូដឆ្លើយតបរហ័ស») គឺជាបាកូដពីរវិមាត្រ ដែលមានរាងជាការ៉េ ផ្ទុកទៅដោយចំនុចអុចៗពណ៌ខ្មៅ និងផ្ទៃពណ៌ស។ វាត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៩៤ ដោយក្រុមហ៊ុន Denso Wave របស់ប្រទេសជប៉ុន ដើម្បីប្រើប្រាស់ក្នុងការតាមដានគ្រឿងបន្លាស់រថយន្ត។

បច្ចុប្បន្ន QR Code ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេស​ពេញនិយមបំផុតនៅកម្ពុជា ដូចជាប្រព័ន្ធ KHQR តាម​រយៈ​ការប្រើកាមេរ៉ាទូរសព្ទឆ្លាតវៃ ដើម្បីស្កេន យកព័ត៌មានភ្លាមៗ និង​ទូទាត់​ប្រាក់។

ដូច​នេះ​អ្នក​ប្រើ​ប្រាស់ មុនពេលស្កេន QR Code ឬ ធ្វើប្រតិបត្តិការទូទាត់ប្រាក់ដោយ​សុវតត្តិភាព សូម​ចំណាយ​ពេល​ត្រឹមប៉ុន្មានវិនាទី ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់។ ជៀស​វាង​ជន​ខិលខូចយកវាទៅប្រើក្នុងផ្លូវមិនល្អ (ហៅថា QR phishing ឬ Quishing)។

ដូចដែលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដាស់តឿន មុននឹងស្កេន ឬផ្ទេរប្រាក់ សូមប្រុងប្រយ័ត្ន៖

  1. ពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះ៖ មើលឈ្មោះគណនីអ្នកទទួលឱ្យបានច្បាស់លាស់ទាំងមុន និងក្រោយពេលស្កេន។
  2. ពិនិត្យចំនួនទឹកប្រាក់៖ ផ្ទៀងផ្ទាត់ចំនួនលេខ និងប្រភេទប្រាក់ (ដុល្លារ ឬរៀល) ឱ្យត្រឹមត្រូវមុនចុចបញ្ជាក់។
  1. កុំចែករំលែកលេខសម្ងាត់៖ ដាច់ខាតកុំប្រាប់លេខកូដសម្ងាត់ ឬលេខ OTP ទៅកាន់អ្នកដទៃ។
  2. ផ្អាកភ្លាមៗ៖ ប្រសិនបើស្កេនទៅឃើញលីងប្លែកៗ ឬមានភាពមិនប្រក្រតី សូមបញ្ឈប់ប្រតិបត្តិការភ្លាម៕

សូមបញ្ជាក់ថា សម្រាប់គុសម្បត្តិ និងគុណវិបត្តិរបស់ QR Code គឺ​មាន​ដូច​គ្នា គុសម្បត្តិនោះ​គឺ លឿន និងងាយស្រួល ផ្ទុកទិន្នន័យបានច្រើន កាត់បន្ថយការ​ចមណាយពេល​ច្រើន។ ចំពោះ​គុណវិបត្តិ និងហានិភ័យ ប្រឈមការបោកប្រាស់ មើលមិនដឹងដោយភ្នែកទទេ មិនអាច​ដឹង​ថាវាមាន​សុវត្ថិភាព ឬអត់ទេ លុះត្រាតែស្កេន និង​ពឹងផ្អែកលើបច្ចេកវិទ្យា៕

Share.