ក្រុមបាល់ទះជម្រើសជាតិហ្វីលីពីន និងឥណ្ឌូណេស៊ី បានបញ្ចេញបញ្ជីឈ្មោះកីឡាករចុងក្រោយ ៥ថ្ងៃមុនពានរង្វាន់បាល់ទះ 6th 2026 SEA V Cup Men’s Division – ជើងទី១ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីលាន Candon City Arena។


ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះហ្វីលីពីន និងក្រុមខ្លាំងឥណ្ឌូណេស៊ី៖
កម្មវិធីប្រកួតជើងទី១ នៅប្រទេសហ្វីលីពីន៖
- ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ប៉ះហ្វីលីពីន ម៉ោង ៤:០០រសៀល
- ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ប៉ះឥណ្ឌូណេស៊ី ម៉ោង ៤:០០រសៀល
កម្មវិធីប្រកួតជើងទី២ នៅប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦៖
- ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ប៉ះឥណ្ឌូណេស៊ី ម៉ោង ៧:០០យប់
- ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ប៉ះហ្វីលីពីន ម៉ោង ៧:០០យប់។

តម្លៃសំបុត្រពានបាល់ទះ SEA V Cup ២០២៦ នៅហ្វីលីពីនលក់ចាប់ពី ៦៥០០រៀល ដល់ជិត១០០,០០០រៀល៖
- GENAD តម្លៃ ₱១០០ = ៦,៥០០ រៀល
- UPPER BOX K-L តម្លៃ ₱១៥០ = ៩,៨០០ រៀល
- UPPER BOX H-J តម្លៃ ₱២០០ = ១៣,០០០ រៀល
- UPPER BOX B-G តម្លៃ ₱២៥០ = ១៨,០០០ រៀល
- UPPER BOX A តម្លៃ ₱៣០០ = ១៩,៥០០ រៀល
- LOWER BOX 3/4 E/F/G តម្លៃ ₱៥០០ = ៣២,៦០០ រៀល
- LOWER BOX 1/2/5/6 E/F/G, 3/4 C/D តម្លៃ ₱៦០០ = ៣៩,០០០ រៀល
- LOWER BOX 1/2/5/6 C/D, 3/4 A/B តម្លៃ ₱៧០០ = ៤៥,០០០ រៀល
- LOWER BOX 1/2/5/6 A/B តម្លៃ ₱៨០០ = ៥២,០០០ រៀល
- RINGSIDE តម្លៃ ₱១,៥០០ = ៩៦,០០០ រៀល
- COURTSIDE តម្លៃ ₱១,៥០០ = ៩៦,០០០ រៀល

