ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ នឹងត្រូវជួបបែលហ្ស៊ិក វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់បាល់ទាត់​ពិភព​លោក FIFA World Cup 2026 ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ម៉ោង២:០០រំលងអធ្រាត្រ នៅកីឡដ្ឋាន SoFi Stadium។

កំណត់ត្រាពិសេសរបស់ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ គឺមិនដែលចាញ់បែលហ្ស៊ិកម្តងណាឡើយគិតចាប់តាំងពីឆ្នាំ ១៩៨០ ពោលឈ្នះ៩ ស្មើ២។ ហើយ៥ប្រកួតចុងក្រោយរបស់អេស្ប៉ាញ គឺឈ្នះទាំងអស់ស៊ុតចូលទីគូប្រកួត១៣គ្រាប់ របូតវិញតែ១គ្រាប់ប៉ុណ្ណោះ។

ស្របពេលក្រុមជម្រើសជាតិបារាំង ក្រោមការដឹកនាំរបស់លោក Didier Deschamps បានបញ្ចប់កំណត់របស់ក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុក ដឹកនាំដោយលោក Tarik Sektioui​ ប្រកួតមិន​ចាញ់​សោះ៣៤ប្រកួតជាប់ៗគ្នា គិតគ្រប់ការប្រកួតទាំងអស់លើឆាក​អន្តរជាតិ។ យកឈ្នះលទ្ធផល ២-០ វគ្គ៨ក្រុមចុងក្រោយ នាព្រឹកថ្ងៃទី១០ ខែកក្កដា ពានរង្វាន់បាល់ទាត់​ពិភព​លោក FIFA World Cup 2026 នៅកីឡដ្ឋាន Gillette Stadium។

កម្មវិធីប្រកួតវគ្គ៨ក្រុមចុងក្រោយ៖

ការព្យាករណ៍​ជម្រើស១១នាក់ដំបូងរាត្រីនេះ៖

Share.