ពានរង្វាន់បាល់ទាត់ Soccer League ឆ្នាំ២០២៦ វិញ្ញសាបាល់ទាត់ផ្នែកនារី បានរកឃើញក្រុមខ្លាំងឡើងប្រកួតវគ្គផ្តាច់ព្រ័ត្ររួចរាល់ ក្រោយឆ្លងកាត់វគ្គ៤ក្រុមយ៉ាងស្វឹតស្វាញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ។

ក្រុមបាល់ទាត់នារីយុវតីស្ទាំងភ្លើងភ្មេងវត្តក្តីចាស់ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ក្រោយទម្លាក់ក្រុមខេមរា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៥-០ កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅ។

ចំពោះក្រុមសេនាអង្គរយូណាយធីត បានទម្លាក់ក្រុមអំអេង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៤-៣ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ។

ដូចនេះ​ក្រុមសេនាអង្គរយូណាយធីត នឹងត្រៀមប៉ះក្រុមយុវតីស្ទាំងភ្លើងភ្មេងវត្តក្តីចាស់ វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៨ ខែកក្កដា ខាងមុខ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

តារាងចំណាត់ថ្នាក់ វគ្គសន្សំពិន្ទុក្នុងពូល

សម្រាប់វិញ្ញាសា បាល់ទាត់ផ្នែកនារី នៃពានរង្វាន់ Soccer League ឆ្នាំ២០២៦ មានក្រុមនារីចំនួន៨ក្រុមចូលរួមប្រកួត។ ចំពោះរូបមន្តប្រកួតគឺ ក្រុមចំនួន៨ ត្រូវបែងចែកជា ២ពូល A និង B ក្នុង១ពូលមានចំនួន៤ក្រុម ប្រកួតចំនួន១ជុំ យកក្រុមមានពិន្ទុនៅចំណាត់ថ្នាក់លេខ១ និងលេខ២ ឡើងវគ្គ៤ក្រុម និងបន្តប្រកួតវគ្គផ្តាច់ព្រ័ត្រ៕

Share.