កាលពីថ្ងៃទី១២ ខែកក្កដា កន្លងទៅថ្មីៗនេះ លោក Pape Thiaw ត្រូវបានបណ្តេញចេញ​ពី​តំណាង​ជា​គ្រូ​បង្វឹក​​ក្រុម​ជម្រើស​ជាតិសេណេហ្គាល់ ក្រោយធ្លាក់ត្រឹម​វគ្គ​៣២​​ក្រុម​ចុង​ក្រោយ នៃ​ពាន​រង្វាន់ FIFA World Cup 2026 ត្រូវបានបណ្តេញចេញ​ពី​តំណាង​ជា​គ្រូ​បង្វឹក​​ក្រុម​ជម្រើស​ជាតិសេណេហ្គាល់ ក្រោយធ្លាក់ត្រឹម​វគ្គ​៣២​​ក្រុម​ចុង​ក្រោយ នៃ​ពាន​រង្វាន់ FIFA World Cup 2026 ។

គិតត្រឹមថ្ងៃទី១៣ ខែកក្កដា នេះ ក្រុមជម្រើសជាតិសេណេហ្គាល់ បានធ្លាក់ចេញពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២៦ ត្រឹមវគ្គ៣២ក្រុមចុងក្រោយ ក្រោមថ្វីដៃប៊ែលហ្សុិក បានយកឈ្នះដោយលទ្ធផល ៣-២ បានរយះពេលជាង១២ថ្ងៃទើបសហព័ន្ធបាល់ទាត់សេណេហ្គាល់ សម្រេចបណ្តេញរូបលោកចេញពីកៅអី ។

អត្ថបទពាក់ព័ន្ធ៖ លោក Roberto Martínez ជាគ្រូបង្វឹកទី៩ លាលែងពីតំណែងក្រោយ ដឹកនាំព័រទុយហ្គាល់ ធ្លាក់ World Cup

នេះជាគ្រូបង្វឹកចំនួន១៤រូបដែលបានដើរចេញពីតំណែង ក្រោយដឹកនាំក្រុមធ្លាក់ World Cup ឆ្នាំ២០២៦ ៖

  • ទី១) លោក Sabri Lamouchi គ្រូបង្វឹករបស់ក្រុមជម្រើសជាតិទុយនីស៊ី
  • ទី២) លោក Ronald Koeman គ្រូបង្វឹករបស់ក្រុមជម្រើសជាតិហូឡង់
  • ទី៣) លោក Miroslav Koubek គ្រូបង្វឹករបស់ក្រុមជម្រើសជាតិសាធារណរដ្ឋឆែក
  • ទី៤) លោក Sebastián Beccacece គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអេក្វាឌ័រ
  • ទី៥) លោក Steve Clarke គ្រូបង្វឹករបស់ក្រុមជម្រើសជាតិស្កុតឡែន
  • ទី៦) លោក Hong Myung-bo គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង
  • ទី៧) លោក Zlatko Dalić គ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាស៊ី
  • ទី៨) លោក Julian Nagelsmann គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់
  • ទី៩) លោក Hervé Renard គ្រូបង្វឹករបស់ក្រុមជម្រើសជាតិទុយនីស៊ី
  • ទី១០) លោក Carlos Queiroz គ្រូបង្វឹករបស់ក្រុមជម្រើសជាតិហ្គាណា
  • ទី១១) លោក Marcelo Bielsa គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ
  • ទី១២) លោក Javier Aguirre គ្រូបង្វឹករបស់ក្រុមជម្រើសជាតិម៉ិកស៊ិក
  • ទី១៣) លោក Roberto Martínez គ្រូបង្វឹករបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់
  • ទី១៤) លោក Pape Thiaw គ្រូបង្វឹករបស់ក្រុមជម្រើសជាតិសេណេហ្គាល់

សូមជម្រាបថា ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 បានធ្វើដំណើរដល់វគ្គ៤ក្រុមចុងក្រោយហើយ ក្នុងនោះក្រុមខ្លាំងទាំង៤ នឹងគ្នានៅថ្ងៃទី១៤ និង១៥ ខែកក្កដា ខាងមុខ ដណ្តើមយកកៅអីវគ្គផ្តាច់ព្រ័ត្រ ៕

https://troryorng.com/
Share.