ភ្នំពេញ ៖ ផ្លូវមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ៣ ទៅផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែងជាង១០០០ម៉ែត្រ ក្នុងសង្កាត់ភ្លើងឆេះរទេះ និងសង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ កន្លងមកជាផ្លូវលំ ចាស់ទ្រុឌទ្រោម ជង្ហុកតូចធំ ពិបាកដល់ការធ្វើដំណើររបស់ពលរដ្ឋ ទាំងអ្នកភូមិ ទាំងពលរដ្ឋឆ្លងកាត់ ឥឡូវបានកែប្រែជាផ្ល័វបេតុង ដែលធ្វើឱ្យកាន់តែងាយស្រួលធ្វលដំណើរ ជាចំណងដៃរបស់សាលារាជធានីភ្នំពេញ ។

តាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ផ្លូវមួយខ្សែខាងលើប្រវែង១២២៦ម៉ែត្រ ត្រូវបានស្ថាបនាជាផ្លូវបេតុង ទទឹង៨ម៉ែត្រ ឆ្លងកាត់ក្នុងភូមិចំនួន២ ៖ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ និងភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ជាគម្រោងរបស់សាលារាជធានីភ្នំពេញ ស្ថាបនាឡើងដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ។ ផ្លូវមួយខ្សែនេះ ចាប់ផ្តើមឈូសឆាប ស្ថាបនាចាក់បេតុងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ មកដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ ចាក់បេតុងសម្រេចបាន៧០ទៅ៨០ភាគរយហើយ ។

តាមពលរដ្ឋបានឱ្យដឹងថា ផ្លូវខាងលើកន្លងមករងខូចខាត ជង្ហុកជ្រៅៗ ខែវស្សត្រូវបានទឹកជន់លិច មិនអាចធ្វើដំណើរឆ្លងកាត់បានឡើយ ពលរដ្ឋជួបការលំបាក ធ្វើដំណើរ ទាំដសិស្សានុសិស្សទៅសាលារៀនផង ដោយមើលឃើញរាល់ទុក្ខលំបាករបស់ពលរដ្ឋ ទើបសាលារាជធានីភ្នំពេញ រៀបចំស្ថាបនាផ្លូវមួយខ្សែនេះ ជាផ្លូវបេតុង រៀបចំឱ្យបានប្រព័ន្ធលូ អមសងខាង បងប្អូនប្រជាពលរដ្ឋក្នុងភូមិ កាន់តែងាយស្រួល ។

អត្ថបទ៖ សេង សាវី

Share.