ភ្នំពេញ ៖ ក្រុមជនអនាថាច្រើននាក់ នាំគ្នាបោះ ចងតង់ធ្វើជាជម្រក ផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន នៅក្នុងបរិវេណសាលាបឋមសិក្សាអូរដឹម ភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បង្កឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ភ័យខ្លាច ត្រូវបានកម្លាំងអាជ្ញាធរ ភូមិ/សង្កាត់ ចុះចាត់វិធានការ រុះរើចញនារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ។

តាមអាជ្ញាធរបានឱ្យដឹងថា ទើបតែមួយរយៈថ្មីនេះ មិនដឹងថាក្រុមជនអនាថា មកពីណា នាំគ្នាចង បោះតង់ ធ្វើជាជម្រកស្នាក់នៅ ឈានដល់យប់ឡើងផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន ដែលបង្កឱ្យប៉ះពាល់ដល់សាលារៀន បង្កឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សភ័យខ្លាច ។

បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ទើបនៅរសៀលថ្ងៃនេះ កម្លាំងអាជ្ញាធរ ភូមិ/សង្កាត់ ប្រជាការពារ បានចុះទៅរុះរើនិងដេញក្រុមជនទាំងនោះចេញពីបរិវេណសាលារៀន ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.