កោះកុង ៖ គ្រាប់មីនមួយគ្រាប់មិនទាន់ផ្ទុះ ត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញនៅកន្លៀតថ្មមាត់ទឹកធ្លាក់ដំណាក់ក្បូន ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ រាយការណ៍ទៅមន្ត្រីបរិស្ថាន នគរបាលស្រុកមណ្ឌលសីមា ។

បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា ពួកគាត់ក៏មុនបានចាប់អារម្មណ៍ដែរ ព្រោះតំបន់ខាងលើភ្ញៀវទេសចរណ៍មកកម្សាន្តរាល់ថ្ងៃ តែចំពោះគ្រាប់មីនមួយគ្រាប់នេះ សង្ស័យប៉ើងតាមទឹកហូរ គ្រាដែលទឹកជំនន់ មកជាប់កន្លៀតថ្ម ទើបតែនៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ ប្រទះឃើញជាប់នៅកន្លៀតថ្មក្រោមដើមឈើមាត់ទឹក ទើបរាយការណ៍ទៅមន្ត្រីបរិស្ថាន និងនគរបាលស្រុកមណ្ឌលសីមា ដើម្បីមានវិធានការ ។

គ្រាប់មីនមិនទាន់ផ្ទុះមួយគ្រាប់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចុះពិនិត្យ ដាក់ខ្សែបម្រាម និងរាយការណ៍បន្តទៅអង្គភាពសុីម៉ាក់យកគ្រាប់មីនចេញ ដើម្បីសុវត្តិភាពពលរដ្ឋ និងភ្ញៀវទេសចរណ៍ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.