សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានប្រកាសជាផ្លូវការលទ្ធផលនៃការចាប់ឆ្នោតបែងចែកពូល (Official Draw) សម្រាប់ព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់ គឺពានរង្វាន់ FIFA ASEAN Cup 2026។ ការប្រកួតនៅឆ្នាំនេះមានទម្រង់ប្លែក និងគួរឱ្យចាប់អារម្មណ៍ខ្លាំងបែងចែកជា២ថ្នាក់ (2 Divisions) ដោយគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២១ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ (ថ្ងៃប្រកួតតាមប្រតិទិន FIFA)។

Division 1: ប្រមូលផ្ដុំដោយក្រុមខ្លាំងៗដែលមានចំណាត់ថ្នាក់ខ្ពស់ដូចជា៖

ពូល A (Group A):

  1. ឥណ្ឌូនេស៊ី (Indonesia) – ម្ចាស់ផ្ទះ
  2. ឥណ្ឌា (India) – ក្រុមអញ្ជើញ
  3. ម៉ាឡេស៊ី (Malaysia)
  4. សិង្ហបុរី (Singapore)

ពូល B (Group B):

  1. វៀតណាម (Vietnam)
  2. ប៉ាគីស្ថាន (Pakistan) – ក្រុមអញ្ជើញ
  3. ថៃ (Thailand)
  4. ហ្វីលីពីន (Philippines)

លទ្ធផលបែងចែកពូលសម្រាប់ Division 2៖

ពូល A (Group A):

  1. ហុងកុង (Hong Kong) – ម្ចាស់ផ្ទះ
  2. មីយ៉ាន់ម៉ា (Myanmar)
  3. ព្រុយណេ (Brunei Darussalam)

ពូល B (Group B):

  1. កម្ពុជា (Cambodia)
  2. ឡាវ (Laos)
  3. ទីម័រខាងកើត (Timor-Leste)

ការបែងចែកទម្រង់លេងជា Division 1 និង Division 2 ក្នុង FIFA ASEAN Cup 2026 នេះ គឺជារបត់ថ្មីមួយដែលធ្វើឱ្យការប្រកួតកាន់តែមានភាពស្វិតស្វាញ និងមានតុល្យភាពជាងមុន។ សម្រាប់អ្នកគាំទ្រកម្ពុជា នឹងត្រូវរង់ចាំអ៊ុតមើលទម្រង់លេងរបស់ក្រុមគោព្រៃ ក្នុងការតទល់ជាមួយក្រុមជិតខាងក្នុងតំបន់ដូចជា ឡាវ និងទីម័រខាងកើត នៅលើទឹកដីកោះហុងកុង៕

ការប្រកួតទាំងអស់ត្រូវបានរាប់បញ្ចូលជាការប្រកួតមិត្តភាពអន្តរជាតិផ្លូវការរបស់ FIFA៖

  • បូកបញ្ចូលពិន្ទុចំណាត់ថ្នាក់ពិភពលោក FIFA World Ranking
  • មានប្រើប្រាស់បច្ចេកវិទ្យា Goal-Line, VAR

ប្រាក់រង្វាន់សរុប៖

  • រង្វាន់សរុប៖ លើសពី ៤លានដុល្លារ
  • ជើងឯកលីគទី១ទទួលបាន៖ ១,០០០,០០០ ដុល្លារ
  • ជើងឯកលីគទី២ទទួលបាន៖ ៣០០,០០០ ដុល្លារ
  • ថ្លៃចូលរួម១ក្រុមទទួលបាន៖ ១២៥,០០០ ដុល្លារ៕
Share.