
ក្រុមបាល់ទះជម្រើសជាតិបុរសជប៉ុន បានធ្វើឱ្យពិភពមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ និងប្រកួតមិនដែលចាញ់សោះក្នុងវគ្គសន្សំពិន្ទុនៃពានរង្វាន់ 2026 FIVB Volleyball Men’s Nations League (VNL)។
ការឈ្នះ១២ ប្រកួតជាប់ៗគ្នានៅក្នុងវគ្គជម្រុះនេះបានជួយឱ្យជប៉ុនឈរនៅកំពូលតារាងយ៉ាងរឹងមាំ និងកក់កៅអីទៅវគ្គ៨ក្រុមចុងក្រោយ ប៉ះជាមួយចិន ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅប្រទេសចិន។

កម្មវិធីប្រកួតវគ្គ៨ក្រុមចុងក្រោយ៖

កីឡាករ Yuki Ishikawa របស់ជប៉ុនបំបែកកំណត់ត្រាប្រវត្តិសាស្ត្រក្រោយវាយផ្តាច់រកបាន ១,០០០ ពិន្ទុនៅពានរង្វាន់ 2026 FIVB Volleyball Men’s Nations League (VNL) និងការរួមផ្សំគ្នាលេងបានយ៉ាងល្អកីឡាករស្នូលដូចជា Ran Takahashi, Kento Miyaura, Tatsunori Otsuka និង Yuto Kai បានធ្វើឱ្យតំបន់ប្រយុទ្ធរបស់ជប៉ុនមានភាពមុតស្រួច និងពិបាកក្នុងការទប់ស្កាត់។

ជាមួយទម្រង់លេងមិនដែលចាញ់ និងទំនុកចិត្តដ៏ខ្ពស់ ជប៉ុនត្រូវបានគេមើលឃើញថាកំពុងក្លាយជាបេក្ខភាពប្រជែងពានរង្វាន់ជើងឯក 2026 VNL ដ៏មានប្រជាប្រិយភាពបំផុត និងជាក្រុមដែលគ្រប់គូប្រកួតទាំងអស់ត្រូវប្រុងប្រយ័ត្នជាទីបំផុត៕
