ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ស្ថានទូតចិន មកចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ស្ថិតក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្តែងនូវក្តីអាណិតអាសូរ និងការព្រួយបារម្ភចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់។ អំណោយនេះ គឺជាស្តែងចេញពីមនោសញ្ចេតនាស្រឡាញ់រាប់អាន និងកិច្ចសហប្រតិបត្តិការ«មិត្តភាព ដែកថែប» រវាងប្រជាជន និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ចិន ដើម្បីរួមចំណែកសម្រាលទុក្ខលំបាក និងការខ្វះខាតចំពោះមុខរបស់បងប្អូន។



ឯកឧត្តមអភិបាលខេត្តព្រះវិហារ គីម រិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត និងកាយវិការដ៏ប្រពៃថ្លៃថ្លា របស់រដ្ឋាភិបាល និងប្រជាជនចិន តាមរយៈ ឯកឧត្តម Wang Wenbin និងសហការី នៃស្ថានទូតចិន ដែលបានចែករំលែកសេចក្តីស្រឡាញ់ ការចេះជួយគ្នាក្នុងគ្រាលំបាក និងកិច្ចសហប្រតិបត្តិការយូរអង្វែង៕

