ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមការគាំទ្រពីមូលនិធិអន្តរជាតិសម្រាប់ភាពផ្សេងៗគ្នានៃវិញ្ញត្តិវប្បធម៌(IFCD) របស់អង្គការយូណេស្កូ (UNESCO) ចាប់ផ្តើមអនុវត្តគម្រោង «ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចច្នៃប្រតិដ្ឋកម្ពុជា៖ ការរៀបចំគោលនយោបាយជាតិ និងការបង្កើតមជ្ឈមណ្ឌលគាំទ្រសាកល្បង»។
គម្រោងនេះមានគោលបំណងពង្រឹងឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋនៅកម្ពុជា តាមរយៈការរៀបចំគោលនយោបាយផ្អែកលើទិន្នន័យ ការពង្រឹងសមត្ថភាពស្ថាប័ន និងការបង្កើតមជ្ឈមណ្ឌលគាំទ្រសម្រាប់សិល្បករ អ្នកច្នៃប្រតិដ្ឋ និងសហគ្រិនវប្បធម៌ ដើម្បីជំរុញការច្នៃប្រតិដ្ឋ បង្កើតការងារប្រកបដោយគុណភាព និងលើកកម្ពស់វិស័យវប្បធម៌ឱ្យក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។
សូមអានសេចក្តីប្រកាសព័ត៌មានលម្អិតខាងក្រោម៖



