តាកែវ ៖ ជនសង្ស័យចំនួន៨នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកែវ និងខេត្តកំពត សហការតាមឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន ដកហូតបានថ្នាំញៀន១០កញ្ចប់ កាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នៅចំណុចក្នុងរោង ស្ថិតនៅភូមិអូររុំចេក ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត ។

តាមអាវុធហត្ថបានឱ្យដឹងថា កម្លាំងអាវុធហត្ថខេត្តតាកែវ កងរាជអាវុធហត្ថស្រុកអង្គរជ័យ និងកម្លាំងអាវុធហត្ថខេត្តកំពត សហការគ្នា ក្រោមការសម្របសម្រួល ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ ករណីគ្រឿងញៀន បាន៨នាក់ជាបន្តបន្ទាប់ ។
ទី១ ឈ្មោះ កប ដាំ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរំចេក ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត ។ ទី២ ឈ្មោះ សួន ភារ: ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរំចេក ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត ។ ទី៣ ឈ្មោះ ឡុង វ៉ាន់ឌី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរំចេក ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត ។

ទី៤ ឈ្មោះ ឆែម ប៉ាលី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរំចេក ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត ។ ទី៥ ឈ្មោះ ណេ ណៃ ភេទប្រុស អាយុ២៨ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាងើត ឃុំត្រពាំងសាលាខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ។ ទី៦ ឈ្មោះ ងន ថាន: ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាងើត ឃុំត្រពាំងសាលាខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ។ ទី៧ ឈ្មោះ នី បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរំចេក ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត ។ ទី៨ ឈ្មោះ កប ថាវ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិច្រាប ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត ។ ក្រៅពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន១០កញ្ចប់ ,ទូរស័ព្ទដៃចំនួន៨គ្រឿង ,ម៉ូតូចំនួន ១គ្រឿង ។

ជនសង្ស័យរួមជាមួយវត្ថុតាង បញ្ជូនទៅការិយាល័យជំនាញ អាវុធហត្ថខេត្តតាកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.