មណ្ឌលគិរី៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ កម្លាំងស្នាក់ការអូរល្វេស សហការជាមួយស្នាក់ការម្រើច និងស្នាក់ការឈួល នៃដែនជម្រកសត្វព្រៃស្រែពក សរុបចំនួន ៩នាក់ បានចុះល្បាត តាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ស្របតាមផែនការល្បាតប្រចាំខែរបស់ខ្លួន។

ជាលទ្ធផល បានបង្ក្រាបបទល្មើសបរបាញ់សត្វព្រៃខុសច្បាប់ នៅចំណុចផ្លូវលេខ១៤ ស្ថិតក្នុងភូមិកោះម្យើលលើ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ជនសង្ស័យបានជិះម៉ូតូម៉ាកវ៉េវឆ្លាម ពណ៌ទឹកសមុទ្រ ចំនួន១គ្រឿង គ្មានស្លាកលេខ និងម៉ូតូម៉ាកវ៉េវអេស ពណ៌ខ្មៅ ចំនួន១គ្រឿង គ្មានស្លាកលេខ ដឹកជញ្ជូនសត្វជ្រូកព្រៃ (ងាប់) ចំនួន១ក្បាល និងសត្វឈ្លូស (ងាប់) ចំនួន២ក្បាល។

ចំណែកជនសង្ស័យចំនួន២នាក់ (មិនស្គាល់អត្តសញ្ញាណ) បានផ្តួលម៉ូតូចោល ហើយរត់គេចខ្លួនចូលព្រៃបាត់។ក្រោយពីបង្ក្រាបបាន ក្រុមការងារបានធ្វើការដុតបំផ្លាញសត្វព្រៃចំនួន៣ក្បាល នៅកន្លែងកើតហេតុ។ រីឯវត្ថុតាងជាម៉ូតូទាំង២គ្រឿង ត្រូវបានក្រុមការងារយកមករក្សាទុកនៅស្នាក់ការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

អត្ថបទ÷ត្រយងតូច

Share.