ក្រុមជម្រើសជាតិកម្ពុជា នៅសល់១ប្រកួតចុងក្រោយ ពានរង្វាន់ប្រចាំតំបន់អាស៊ាន ASEAN Hyundai Cup 2026 គឺត្រូវប៉ះក្រុមជម្រើសជាតិវៀតណាម ម្ចាស់ជើង​ឯកឆ្នាំចាស់ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ម៉ោង ៨:០០នាទីយប់ នៅក្នុងកីឡដ្ឋាន Mỹ Đình National Stadium ស្ថិតក្នុងរាជធានីហាណូយ ប្រទេសវៀតណាម។

ចំណាប់អារម្មណ៍លោក KOJI GYOTOKU គ្រូកម្ពុជា មុនប៉ះម្ចាស់ផ្ទះវៀតណាម៖

តារាងចំណាត់ថ្នាក់បណ្តោះអាសន្នពានរង្វាន់ ASEAN Hyundai Cup 2026 ពូល A និង ពូល B ហើយទោះបីសល់១ប្រកួតចុងក្រោយប៉ុន្តែកម្ពុជា ទីម័រខាងកើត ហ្វីលីពីន និងឡាវ អស់ឱកាសទៅវគ្គបន្តហើយ៖

យោងតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គឺមានសំបុត្រចូលទស្សនាការប្រកួតចំនួន ១៦០សំបុត្រ សម្រាប់ចែកបងប្អូនខ្មែរយើងឥតគិតថ្លៃ ដែលកំពុងស្នាក់នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

សូមទំនាក់ទំនងទៅទទួលសំបុត្រថ្ងៃទី៧ សីហា ពីម៉ោង ៩ព្រឹក ដល់ ១២ថ្ងៃត្រង់តាមរយ: Telegram https://t.me/seth_ysey

ទីតាំងទទួលសំបុត្រនៅសណ្ឋាគារ Sheraton Hanoi West (កាន់តែច្បាស់អាចចូលទៅ Facebook Page សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)។

ព្រឹត្តិកាណ៍ប្រកួត​បាល់ទាត់បុរសជើងឯកអាស៊ាន ដែលប្ដូរឈ្មោះថ្មីតាមម្ចាស់ឧបត្ថម្ភ ASEAN Hyundai Cup ឆ្នាំ២០២៦ ចាប់ផ្ដើមពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ពោលគឺចំពេលដែលលីគនៃប្រទេសក្នុងតំបន់អាស៊ានទាំង១១សម្រាក។

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកប្រចាំតំបន់ ASEAN Championship បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ១៩៩៦ ធ្វើឡើងរៀងរាល់​២ឆ្នាំម្ដង ​ថៃ គ្រងជើងឯក​បាន​ច្រើនជាងគេ ចំនួន ៧លើក (១៩៩៦, ២០០០, ២០០២, ២០១៤, ២០១៦, ២០២០, ២០២២) សិង្ហបុរី ចំនួន ៤លើក (១៩៩៨, ២០០៤, ២០០៧, ២០១២) និងវៀតណាម ចំនួន ៣លើក ២០០៨, ២០១៨, ២០២៤៕

Share.