បើផ្អែកលើស្ថិតិប្រកួតផ្លូវការ៥លើកចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជា គឺមិនដែលឈ្នះវៀតណាម ម្តងណាឡើយ របូតចំនួន១៦គ្រាប់ ស៊ុតបញ្ចូលទីវិញបានត្រឹមតែ២គ្រាប់ប៉ុណ្ណោះ។

លទ្ធផលនៃការជួបគ្នា៥ប្រកួតចុងក្រោយ៖

  • ១៩ មីនា ២០២៥ (ប្រកួតមិត្តភាពអន្តរជាតិ)៖ វៀតណាម ២-១ កម្ពុជា
  • ១៩ ធ្នូ ២០២១ (ពានរង្វាន់ ASEAN Championship)៖ វៀតណាម ៤-០ កម្ពុជា
  • ២៤ វិច្ឆិកា ២០១៨ (ពានរង្វាន់ ASEAN Championship)៖ វៀតណាម ៣-០ កម្ពុជា
  • ១០ តុលា ២០១៧ (ពានរង្វាន់ AFC Asian Cup)៖ វៀតណាម ៥-០ កម្ពុជា
  • ០៥ កញ្ញា ២០១៧ (វគ្គជម្រុះ Asian Cup)៖ កម្ពុជា ១-២ វៀតណាម

ក្រុមជម្រើសជាតិកម្ពុជា នៅសល់១ប្រកួតចុងក្រោយ ពានរង្វាន់ប្រចាំតំបន់អាស៊ាន ASEAN Hyundai Cup 2026 គឺត្រូវប៉ះក្រុមជម្រើសជាតិវៀតណាម ម្ចាស់ជើង​ឯកឆ្នាំចាស់ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ម៉ោង ៨:០០នាទីយប់ នៅក្នុងកីឡដ្ឋាន Mỹ Đình National Stadium ស្ថិតក្នុងរាជធានីហាណូយ ប្រទេសវៀតណាម។

ចំណាប់អារម្មណ៍លោក KOJI GYOTOKU គ្រូកម្ពុជា មុនប៉ះម្ចាស់ផ្ទះវៀតណាម៖

តារាងចំណាត់ថ្នាក់បណ្តោះអាសន្នពានរង្វាន់ ASEAN Hyundai Cup 2026 ពូល A និង ពូល B ហើយទោះបីសល់១ប្រកួតចុងក្រោយប៉ុន្តែកម្ពុជា ទីម័រខាងកើត ហ្វីលីពីន និងឡាវ អស់ឱកាសទៅវគ្គបន្តហើយ៖

Share.