ពានរង្វាន់លីគយុវជនកម្ពុជា ដំណើរបាន៤សប្តាហ៍ហើយ ក្នុងនោះឃើញថាថ្នាលយុវជនរបស់ក្លិបបាល់ទាត់វិសាខា ទាំងឈុត U16 និង U18 បន្តឈរកំពូលតារាងបណ្តោះអាសន្ន។ ទោះបីយុវជនអាយុក្រោម១៦ឆ្នាំមាន៩ពិន្ទុស្មើអង្គរថាយហ្គឺរ និងសាលាតម្រង់ទិស ខេត្តកំពង់ឆ្នាំង ក៏នៅតែឈរលេខ១ ដោយចំណេញគ្រាប់បាល់ស៊ុតបញ្ចូលទី។
តារាងចំណាត់ថ្នាក់យុវជនអាយុក្រោម១៦ឆ្នាំ៖

តារាងចំណាត់ថ្នាក់យុវជនអាយុក្រោម១៨ឆ្នាំ

ពានរង្វាន់លីគយុវជនកម្ពុជា (Cambodian Youth League) U16&U18 រដូវកាលថ្មីឆ្នាំ២០២៦-២៧ មានសមាជិក១១ក្រុមចូលរួមប្រកួត ដោយប្រើប្រាស់រូបមន្តប្រកួតដូចឆ្នាំកន្លងទៅដែរ ។ ក្រុមទាំង១១ដែលជាសមាជិក ត្រូវប្រកួតគ្នាចំនួន២ជុំ (Home/Away) ។
រដូវកាលថ្មីនេះបានចាប់ផ្តើមប្រកួតនៅថ្ងៃទី២៨ ខែមិថុនា នឹងបញ្ចប់ទៅវិញឆ្នាំ២០២៧ ខាងមុខ ខណៈកាលវិភាគ និងកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រគណៈកម្មការរៀបចំការប្រកួត មិនទាន់សម្រេចនៅឡើយទេ។
សូមរំលឹកថាក្រុមបាល់ទាត់វិសាខា ជាម្ចាស់ជើងឯករដូវកាលឆ្នាំចាស់ (២០២៥-២៦) ដោយក្រុមយុវជនវិសាខា អាយុក្រោម១៦ និងអាយុក្រោម១៨ឆ្នាំ បានប្រជែងយកពិន្ទុខ្ពស់ជាងគេ បើធៀបនឹង១០ផ្សេងទៀត៕




