ភ្នំពេញ៖ ដើម្បីលើកកម្ពស់សមត្ថភាពការងារផ្នែកព័ត៌មាន និងការផ្សព្វផ្សាយ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញសារព័ត៌មាន លើកទី២» ជូនដល់មន្ត្រីនគរបាលជាតិចំនួន ៦០រូប ក្នុងនោះមានស្ត្រី ១៦រូប មកពីបណ្តាអង្គភាពចំណុះអគ្គនាយកដ្ឋាន។

វគ្គបណ្តុះបណ្តាលដែលធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នេះ មានគោលដៅពង្រឹងចំណេះដឹង និងជំនាញវិជ្ជាជីវៈសារព័ត៌មានដល់មន្ត្រីនគរបាលជាតិ ដើម្បីឱ្យកាន់តែមានសមត្ថភាពក្នុងការប្រមូលព័ត៌មាន ស្រាវជ្រាវ សរសេរអត្ថបទ និងផលិតខ្លឹមសារផ្សព្វផ្សាយប្រកបដោយគុណភាព។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដែលអាចយកទៅអនុវត្តក្នុងការងារជាក់ស្តែង ស្របតាមតម្រូវការនៃការផ្សព្វផ្សាយព័ត៌មានក្នុងបរិបទឌីជីថល និងការបម្រើព័ត៌មានជូនសាធារណជនឱ្យកាន់តែមានប្រសិទ្ធភាព។

ការបន្តរៀបចំវគ្គបណ្តុះបណ្តាលជំនាញសារព័ត៌មាននេះ ក៏ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ក្នុងការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងគុណភាពការងារផ្នែកព័ត៌មានឱ្យកាន់តែទំនើប និងស្របតាមការវិវត្តនៃបច្ចេកវិទ្យាឌីជីថល។

Share.