ក្រុមជម្រើសជាតិវៀតណាម ត្រូវបើកទ្វារកីឡដ្ឋាន Mỹ Đình National Stadium របស់ខ្លួនដែលស្ថិតក្នុងរាជធានីហាណូយ ទទួលក្រុមភ្ញៀវ គឺក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ វេលាម៉ោង ៨:០០នាទីយប់ នៃវគ្គជម្រុះពូល A ពានរង្វាន់ប្រចាំតំបន់អាស៊ាន ASEAN Championship 2026 ។

អត្ថបទពាក់ព័ន្ធ៖ ប្រវត្តិជួបគ្នា៥លើកចុងក្រោយរវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹងវៀតណាម – សារព័ត៌មានត្រយង – Troryorng Media

លទ្ធផលនៃការជួបគ្នា៥ប្រកួតចុងក្រោយ៖

  • ១៩ មីនា ២០២៥ (ប្រកួតមិត្តភាពអន្តរជាតិ)៖ វៀតណាម ២-១ កម្ពុជា
  • ១៩ ធ្នូ ២០២១ (ពានរង្វាន់ ASEAN Championship)៖ វៀតណាម ៤-០ កម្ពុជា
  • ២៤ វិច្ឆិកា ២០១៨ (ពានរង្វាន់ ASEAN Championship)៖ វៀតណាម ៣-០ កម្ពុជា
  • ១០ តុលា ២០១៧ (ពានរង្វាន់ AFC Asian Cup)៖ វៀតណាម ៥-០ កម្ពុជា
  • ០៥ កញ្ញា ២០១៧ (វគ្គជម្រុះ Asian Cup)៖ កម្ពុជា ១-២ វៀតណាម

ក្រុមជម្រើសជាតិកម្ពុជា នៅសល់១ប្រកួតចុងក្រោយ ពានរង្វាន់ប្រចាំតំបន់អាស៊ាន ASEAN Hyundai Cup 2026 គឺត្រូវប៉ះក្រុមជម្រើសជាតិវៀតណាម ម្ចាស់ជើង​ឯកឆ្នាំចាស់ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ម៉ោង ៨:០០នាទីយប់ នៅក្នុងកីឡដ្ឋាន Mỹ Đình National Stadium ស្ថិតក្នុងរាជធានីហាណូយ ប្រទេសវៀតណាម។

ចំណាប់អារម្មណ៍លោក KOJI GYOTOKU គ្រូកម្ពុជា មុនប៉ះម្ចាស់ផ្ទះវៀតណាម៖

តារាងចំណាត់ថ្នាក់បណ្តោះអាសន្នពានរង្វាន់ ASEAN Hyundai Cup 2026 ពូល A និង ពូល B ហើយទោះបីសល់១ប្រកួតចុងក្រោយប៉ុន្តែកម្ពុជា ទីម័រខាងកើត ហ្វីលីពីន និងឡាវ អស់ឱកាសទៅវគ្គបន្តហើយ៖

ព្រឹត្តិកាណ៍ប្រកួត​បាល់ទាត់បុរសជើងឯកអាស៊ាន ដែលប្ដូរឈ្មោះថ្មីតាមម្ចាស់ឧបត្ថម្ភ ASEAN Hyundai Cup ឆ្នាំ២០២៦ ចាប់ផ្ដើមពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ពោលគឺចំពេលដែលលីគនៃប្រទេសក្នុងតំបន់អាស៊ានទាំង១១ សម្រាក។

គួររំលឹកថា ពាននេះជាទូទៅច្រើនធ្វើឡើងនៅចុងឆ្នាំ អំឡុងខែវិច្ឆិកា ដល់ខែធ្នូ ខណៈពីពេលនេះទៅ លេងពាក់កណ្ដាលឆ្នាំដ់ម្បីឱ្យស្របទៅនឹងប្រតិទិន FIFA Day ផងដែរ។

  • វគ្គជម្រុះ៖ ថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦
  • Knockout Stage (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងក្រៅដី និងផ្តាច់ព្រ័ត្រ)៖ ថ្ងៃទី១៥ ដល់ ២៦ ខែសីហា ឆ្នាំ២០២៦

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកប្រចាំតំបន់ ASEAN Championship បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ១៩៩៦ ធ្វើឡើងរៀងរាល់​២ឆ្នាំម្ដង ​ថៃ គ្រងជើងឯក​បាន​ច្រើនជាងគេ ចំនួន ៧លើក (១៩៩៦, ២០០០, ២០០២, ២០១៤, ២០១៦, ២០២០, ២០២២) សិង្ហបុរី ចំនួន ៤លើក (១៩៩៨, ២០០៤, ២០០៧, ២០១២) និងវៀតណាម ចំនួន ៣លើក ២០០៨, ២០១៨, ២០២៤៕

Share.