ក្រុមជម្រើសជាតិវៀតណាម ត្រូវបើកទ្វារកីឡដ្ឋាន Mỹ Đình National Stadium របស់ខ្លួនដែលស្ថិតក្នុងរាជធានីហាណូយ ទទួលក្រុមភ្ញៀវ គឺក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ វេលាម៉ោង ៨:០០នាទីយប់ នៃវគ្គជម្រុះពូល A ពានរង្វាន់ប្រចាំតំបន់អាស៊ាន ASEAN Championship 2026 ។

អត្ថបទពាក់ព័ន្ធ៖ASEAN Championship៖ តើវៀតណម ឬកម្ពុជា នឹងរកបាន​៣​ពិន្ទុជំនួបពូល A យប់នេះនៅហាណូយ? – សារព័ត៌មានត្រយង – Troryorng Media

កន្លងទៅម្ចាស់ការពារជើងឯក ក្រុមជម្រើសជាតិវៀតណាម បានធ្វើព្យុះភ្លៀងជាច្រើន ដោយបានយកឈ្នះលើក្រុមខ្លាំងដូចជាឥណ្ឌូណេស៊ី ជាដើមក្នុងបេសកម្មពានរង្វាន់បាល់ទាត់ជើងឯកអាស៊ាន ASEAN Championship 2026 ខណៈសមាជិកក្នុងក្រុមរបស់វៀតណាម ផ្ទាល់គឺសុទ្ធសឹងតែជាកីឡាករដែលមានគុណភាព ជាពិសេសកីឡាករចូលសញ្ជាតិម្នាក់ឈ្មោះថា Nguyen Xuan Son ។

Nguyen Xuan Son កីឡាករសញ្ជាតិដើមប្រស៊ីល ទើបជាពីរបួសចាស់ ក៏ប៉ន្តែកីឡាករវ័យ២៩ឆ្នាំរូបនោះក៏ជាកីឡាករគ្រោះថ្នាក់មួយរូប ក្នុងចំណោមកីឡាករ៥រូបផ្សេងទៀត នៃក្រុមជម្រើសជាតិរៀតណាម ដោយកន្លងទៅរូបគេជួយក្រុមឈ្នះ និងរកបាន២គ្រាប់ ក្នុងនោះមាន១គ្រាប់ទល់នឹងទីម័រខាងកើត និង១គ្រាប់ទៀតទាត់ទីឥណ្ឌូណេស៊ី កាលពីកន្លងទៅ។

តារាងចំណាត់ថ្នាក់បណ្តោះអាសន្នពានរង្វាន់ ASEAN Hyundai Cup 2026 ពូល A និង ពូល B ហើយទោះបីសល់១ប្រកួតចុងក្រោយប៉ុន្តែកម្ពុជា ទីម័រខាងកើត ហ្វីលីពីន និងឡាវ អស់ឱកាសទៅវគ្គបន្តហើយ៖

ព្រឹត្តិកាណ៍ប្រកួត​បាល់ទាត់បុរសជើងឯកអាស៊ាន ដែលប្ដូរឈ្មោះថ្មីតាមម្ចាស់ឧបត្ថម្ភ ASEAN Hyundai Cup ឆ្នាំ២០២៦ ចាប់ផ្ដើមពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ពោលគឺចំពេលដែលលីគនៃប្រទេសក្នុងតំបន់អាស៊ានទាំង១១ សម្រាក។

គួររំលឹកថា ពាននេះជាទូទៅច្រើនធ្វើឡើងនៅចុងឆ្នាំ អំឡុងខែវិច្ឆិកា ដល់ខែធ្នូ ខណៈពីពេលនេះទៅ លេងពាក់កណ្ដាលឆ្នាំដ់ម្បីឱ្យស្របទៅនឹងប្រតិទិន FIFA Day ផងដែរ។

  • វគ្គជម្រុះ៖ ថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦
  • Knockout Stage (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងក្រៅដី និងផ្តាច់ព្រ័ត្រ)៖ ថ្ងៃទី១៥ ដល់ ២៦ ខែសីហា ឆ្នាំ២០២៦

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកប្រចាំតំបន់ ASEAN Championship បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ១៩៩៦ ធ្វើឡើងរៀងរាល់​២ឆ្នាំម្ដង ​ថៃ គ្រងជើងឯក​បាន​ច្រើនជាងគេ ចំនួន ៧លើក (១៩៩៦, ២០០០, ២០០២, ២០១៤, ២០១៦, ២០២០, ២០២២) សិង្ហបុរី ចំនួន ៤លើក (១៩៩៨, ២០០៤, ២០០៧, ២០១២) និងវៀតណាម ចំនួន ៣លើក ២០០៨, ២០១៨, ២០២៤៕

Share.