មុនប៉ះកម្ពុជា នាយប់ថ្ងៃទី៧ ខែសីហានេះ សារព័ត៌មានរបស់ប្រទេសវៀតណាម Thethao247 បានសរសេរថា ប្រាក់ខែគ្រូបង្វឹករបស់ក្រុមជម្រើសជាតិវៀតណាម គឺលោក Kim Sang-sik ជនជាតិកូរ៉េខាងត្បូង គឺទទួលបានតែ២២០០ដុល្លារតែប៉ុណ្ណោះក្នុង១ខែ ពោលគឺតិចជាងគ្រូបង្វឹកចំនួន៣ផ្សេងទៀតនៅតំបន់អាស៊ាន។

អត្ថបទពាក់ព័ន្ធ៖ ASEAN Championship៖ តើវៀតណម ឬកម្ពុជា នឹងរកបាន​៣​ពិន្ទុជំនួបពូល A យប់នេះនៅហាណូយ? – សារព័ត៌មានត្រយង – Troryorng Media

លទ្ធផលនៃការជួបគ្នា៥ប្រកួតចុងក្រោយ៖

  • ១៩ មីនា ២០២៥ (ប្រកួតមិត្តភាពអន្តរជាតិ)៖ វៀតណាម ២-១ កម្ពុជា
  • ១៩ ធ្នូ ២០២១ (ពានរង្វាន់ ASEAN Championship)៖ វៀតណាម ៤-០ កម្ពុជា
  • ២៤ វិច្ឆិកា ២០១៨ (ពានរង្វាន់ ASEAN Championship)៖ វៀតណាម ៣-០ កម្ពុជា
  • ១០ តុលា ២០១៧ (ពានរង្វាន់ AFC Asian Cup)៖ វៀតណាម ៥-០ កម្ពុជា
  • ០៥ កញ្ញា ២០១៧ (វគ្គជម្រុះ Asian Cup)៖ កម្ពុជា ១-២ វៀតណាម

សូមជម្រាបថា ក្រុមជម្រើសជាតិវៀតណាម ត្រូវបើកទ្វារកីឡដ្ឋាន Mỹ Đình National Stadium របស់ខ្លួនដែលស្ថិតក្នុងរាជធានីហាណូយ ទទួលក្រុមភ្ញៀវ គឺក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ វេលាម៉ោង ៨:០០នាទីយប់ នៃវគ្គជម្រុះពូល A ពានរង្វាន់ប្រចាំតំបន់អាស៊ាន ASEAN Championship 2026 ។

Share.