ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿង ម្ចាស់ចតទុកមុខបន្ទប់ រវល់ចូលក្នុងមួយភ្លែត ត្រូវបានជនសង្ស័យជិះកង់ទៅធ្វើសកម្មភាពកាច់សោក ជិះយកទៅបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង១និង៣០នាទីរំលង អាធ្រាត្រចូល ថ្ងៃ ទី ១០ ខែ សីហា ឆ្នាំ ២០២៦ នៅ តាម ផ្លូវ លេខ ១០០៧ កែង ផ្លូវ បេតុង ក្នុង សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។

ម៉ូតូដែលជនសង្ស័យលួចយកទៅបាត់ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 1FT-9595 ។ ជនសង្ស័យបន្សល់ទុកកង់មួយគ្រឿង និងដែកសម្រាប់កាច់សោ នៅកន្លែងកើតហេតុ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូទៅចតទុកមុខបន្ទប់ជួល ចាក់សោក រួចចូលបន្ទប់ទឹកមួយភ្លែត ចេញមកវិញស្រាប់តែបាត់ម៉ូតូ ទើបឆោឡោ រត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ឱ្យជួយស្រាវជ្រាវ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.