ស្រុកល្វាឯម៖ ពានរង្វាន់មហាជនស្រុកល្វាឯម ប្រចាំឆ្នាំ២០២៦ បានរៀបចំចាប់ឆ្នោតបែងចែកពូលរួចរាល់ហើយ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនៅវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។

គណៈកម្មការរៀបចំការប្រកួតបានបញ្ជាក់ថា សម្រាប់ការប្រកួតពានរង្វាន់មហាជនប្រចាំឆ្នាំ២០២៦ នេះមានក្រុមចូលរួមចំនួន ៨ក្រុម មកពីជុំវិញស្រុក រួមទាំង វិទ្យាល័យចំនួន១ នៃស្រុកល្វាឯម ដោយបានបែងចែងជា ២ពូល ក្នុង១ពូល មានចំនួន៤ក្រុម។

លទ្ធផលចាប់ឆ្នោតបែងចែកពូល៖
ពូលA ៖ ក្រុមវ័យចាស់ទឹកឃ្លាំង, ក្រុមយុវជនស្រលាញសន្តិភាពឃុំល្វាសរ, ក្រុមយុវជនឃុំកោះរះលើ និងក្រុមយុវជនឃុំទឹកឃ្លាំង ។
ពូលB យុវជនអធិរាជជ្រោយពិសី, ក្រុមយុវជនឃុំសំបួរ, ក្រុមវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង និងក្រុម TK Academy ។

ការប្រកួតពានរង្វាន់បាល់ទាត់មហាជនស្រុកល្វាឯម ឆ្នាំ២០២៦ គ្រោងនឹងចាប់ផ្តើមការប្រកួតនៅថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីលានវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ស្ថិតនៅភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។
កម្មវិធីប្រកួត៖

គួរំលឹកថា ក្រុមយុវជនឃុំកោះរះ គឺជាក្រុមជើងឯកឆ្នាំចាស់ នៃពានរង្វានបាល់ទាត់មហាជន ស្រុកល្វាឯមកាលពីឆ្នាំ២០២៦ កន្លងទៅ បន្ទាប់ពីបានយកឈ្នះលើក្រុមបាល់ទាត់ យុវជនឃុំទឹកឃ្លាំង ដោយលទ្ធផល ២-៣ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ






