ម្ចាស់ជើងឯកឆ្នាំចាស់ គឺក្រុមជម្រើសជាតិវៀតណាម រកបានជ័យជន្នះជើងទី១របស់ខ្លួន ក្រោយឈ្នះក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី ដោយលទ្ធផលពេញ ៩០នាទី ០-២ នៃការប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ាន ASEAN Championship ឆ្នាំ២០២៦ នៅក្នុងកីឡដ្ឋាន Kuala Lumpur Stadium ស្ដិតក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។

២គ្រាប់របស់វៀតណាម រកបានដោយកីឡាករចូលសញ្ជាតិ Nguyễn Xuân Son នៅនាទី ៤៥+៥ ខណៈគ្រាប់ទី២គឺជាគ្រាប់បាល់ដែលម៉ាឡេស៊ី ទាត់ចូលទីខ្លួនឯង នៅនាទី៨៥។

ដូចនេះក្រុមជម្រើសជាតិវៀតណាម ត្រូវបើកទ្វារកីឡដ្ឋាន Mỹ Đình National Stadium របស់ខ្លួនទទួលក្រុមជម្រើសជាតិម៉ាឡេស៊ី វិញម្តងនៅថ្ងៃទី១៩ ខែសីហា ខាងមុខ ដើម្បីប៉ះគ្នាជើងទី២ ខណៈការប្រកួតគឺនឹងចាប់ផ្តើមនៅម៉ោង ៨:០០ នាទីយប់ ។

ព្រឹត្តិកាណ៍ប្រកួត​បាល់ទាត់បុរសជើងឯកអាស៊ាន ដែលប្ដូរឈ្មោះថ្មីតាមម្ចាស់ឧបត្ថម្ភ ASEAN Hyundai Cup ឆ្នាំ២០២៦ ចាប់ផ្ដើមពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ពោលគឺចំពេលដែលលីគនៃប្រទេសក្នុងតំបន់អាស៊ានទាំង១១ សម្រាក។

គួររំលឹកថា ពាននេះជាទូទៅច្រើនធ្វើឡើងនៅចុងឆ្នាំ អំឡុងខែវិច្ឆិកា ដល់ខែធ្នូ ខណៈពីពេលនេះទៅ លេងពាក់កណ្ដាលឆ្នាំដ់ម្បីឱ្យស្របទៅនឹងប្រតិទិន FIFA Day ផងដែរ។

  • វគ្គជម្រុះ៖ ថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦
  • Knockout Stage (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងក្រៅដី និងផ្តាច់ព្រ័ត្រ)៖ ថ្ងៃទី១៥ ដល់ ២៦ ខែសីហា ឆ្នាំ២០២៦

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកប្រចាំតំបន់ ASEAN Championship បង្កើតឡើង​ដំបូង​នៅ​ឆ្នាំ១៩៩៦ ធ្វើឡើងរៀងរាល់​២ឆ្នាំម្ដង ​ថៃ គ្រងជើងឯក​បាន​ច្រើនជាងគេ ចំនួន ៧លើក (១៩៩៦, ២០០០, ២០០២, ២០១៤, ២០១៦, ២០២០, ២០២២) សិង្ហបុរី ចំនួន ៤លើក (១៩៩៨, ២០០៤, ២០០៧, ២០១២) និងវៀតណាម ចំនួន ៣លើក ២០០៨, ២០១៨, ២០២៤៕

Share.