
នៅសល់ប្រមាណជា២ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតពានរង្វាន់បាល់ទះសម្តេចធិបតី រដូវកាលទី២ នឹងខិតជិតមកដល់ហើយ ក្នុងនោះដែលសហព័ន្ធកីឡាបាល់ទះកម្ពុជា បានដាក់លក់សំបុត្រតាមអនឡាន មុនការប្រកួតមកដល់។

តម្លៃសំបុត្រដែលសហព័ន្ធកីឡាបាល់ទះកម្ពុជា បានដាក់លក់នោះមានចំនួន២ប្រភេទសំបុត្រ គឺ Zoon A និង Zoon B ។
នេះជាលីងដែលទិញសំបុត្រតាមរយះអនឡាញ៖ https://etickets.asia/thipadeicup2?fbclid=IwY2xjawTvnedwZG9mBWV4dG4DYWVtAjEwAGJyaWQRMUxVUEVOZU5XbDlFZnczc3BzcnRjBmFwcF9pZBAyMjIwMzkxNzg4MjAwODkyAAEe0Tvv4LP0Two6a-eX1vTQqBKXj6UpAl9d0PkfwPt7rLfjbMCd8FtQ66dgX5A_aem_SUejnZAe5aO1lWzwoUeX2g

សមាសភាពចូលរួមប្រកួតពានរង្វាន់កីឡាបាល់ទះអន្តរជាតិដណ្ដើមជើងឯក សម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦ រួមមានក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដែលជាម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងវៀតណាម ការប្រកួតនឹងចាប់ផ្ដើមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ តទៅ នៅពហុកីឡដ្ឋានជាតិ (ស្តាតឣូឡាំពិក)។
កន្លងទៅកាលពីឆ្នាំ២០២៤ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ធ្លាប់បានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះពានរង្វាន់ SEA V.League Challenge និងពានរង្វាន់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ឆ្នាំ២០២៤។
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានក្លាយជាម្ចាស់ប្រាក់រង្វាន់១០០លានរៀលក្នុងព្រឹត្តិការណ៍បាល់ទះពានរង្វាន់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ឆ្នាំ២០២៤ កាលពីថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ លើទីលានវិមានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ក្រោយយកឈ្នះលើក្រុមម៉ាឡេស៊ី ដោយលទ្ធផល ៣សិតទល់០។
សរុបចំណាត់ថ្នាក់និងប្រាក់រង្វាន់ក្នុងពានរង្វាន់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត SAMDECH MOHA BORVOR THIPADEI -2024មាន៖
លេខ១ ក្រុមកម្ពុជា ទទួលទឹកប្រាក់លើកទឹកចិត្តចំនួន ១០០ លានរៀល
លេខ២ ក្រុមម៉ាឡេស៊ី ទទួលទឹកប្រាក់លើកទឹកចិត្ត ចំនួន ៣០ លានរៀល
លេខ៣ ក្រុមសិង្ហបុរី ទទួលទឹកប្រាក់លើកទឹកចិត្ត ចំនួន ២០ លានរៀល
លេខ៤ ក្រុមឡាវ ទទួលទឹកប្រាក់លើកទឹកចិត្ត ចំនួន១០ លានរៀល
លទ្ធផលនៃការប្រកួតក្នុងពានរង្វាន់បាល់ទះបុរស SEA V.League Challenge មាន៖
៣០ សីហា ២០២៤
គូទី១ សិង្ហបុរី ៣-០ ឡាវ
គូទី២ កម្ពុជា ៣-១ ម៉ាឡេស៊ី
៣១ សីហា ២០២៤
គូទី១ ម៉ាឡេស៊ី ៣-០ សិង្ហបុរី
គូទី២ កម្ពុជា ៣-០ ឡាវ
១ សីហា ២០២៤
គូទី១ ម៉ាឡេស៊ី ៣-០ ឡាវ
គូទី២ កម្ពុជា ៣-១ សិង្ហបុរី៕


