យុវជនឆ្នើមឈ្មោះថា «Marc Santos» ក្លាយជាកីឡាករវ័យក្មេងដំបូងគេ ដែល​អាច​​បង្ហាញ​​ខ្លួន​លើ​ទីលានត្រឹមវ័យ១៥ឆ្នាំ និង២៨៨ថ្ងៃ ឱ្យ​ក្លិប Levante UD សមាជិកលីគកំពូលនៃ​ប្រទេស​អេស៉្បាញ La Liga រដូវកាលឆ្នាំ២០២៦-២៧ ។

កីឡាករ Marc Santos តួនាទីជាកីឡាករការពារស្លាបឆ្វេង កើត​នៅ​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១០ ជា​យុវជន​យុក្រោម ១៦ឆ្នាំ នៃ​ក្រុម​ជម្រើស​ជាតិ​អេស៉្បាញ ធ្លាប់​បង្ហាញ​ខ្លួន​បាន៦ប្រកួត ។

សូមជម្រាបថា ពានរង្វាន់លីគកំពូលរបស់ប្រទេសអេស៉្បាញ (La Liga) រដូវកាលឆ្នាំ២០២៦-២៧ មានសមាជិកចូលរួមសរុបចំនួន២០ក្រុម បានចាប់ផ្តើមប្រកួតផ្លូវការនៅទី១៥ ខែសីហា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា (នៅកម្ពុជា) ៕

https://troryorng.com/
Share.