ពានរង្វាន់លីគយុវជនកម្ពុជា Cambodian Youth League រដូវកាលឆ្នាំ២០២៦-២៧ ដំណើរបាន៥សប្តាហ៍ហើយ ក្នុងនោះឃើញថាថ្នាលយុវជនរបស់ក្លិបបាល់ទាត់វិសាខា ទាំងឈុត U16 និង U18 បន្តឈរកំពូលតារាងបណ្តោះអាសន្ន។

តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី៥ (U16)

តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី៥ (U18)

ពានរង្វាន់លីគយុវជនកម្ពុជា (Cambodian Youth League) U16&U18 រដូវកាលថ្មីឆ្នាំ២០២៦-២៧ មានសមាជិក១១ក្រុមចូលរួមប្រកួត ដោយប្រើប្រាស់រូបមន្តប្រកួតដូចឆ្នាំកន្លងទៅដែរ ។ ក្រុមទាំង១១ដែលជាសមាជិក ត្រូវប្រកួតគ្នាចំនួន២ជុំ (Home/Away) ។

រដូវកាលថ្មីនេះបានចាប់ផ្តើមប្រកួតនៅថ្ងៃទី២៨ ខែមិថុនា នឹងបញ្ចប់ទៅវិញឆ្នាំ២០២៧ ខាងមុខ ខណៈកាលវិភាគ និងកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រគណៈកម្មការរៀបចំការប្រកួត មិនទាន់សម្រេចនៅឡើយទេ។

សូមរំលឹកថាក្រុមបាល់ទាត់វិសាខា ជាម្ចាស់ជើងឯករដូវកាលឆ្នាំចាស់ (២០២៥-២៦) ដោយក្រុមយុវជនវិសាខា អាយុក្រោម១៦ និងអាយុក្រោម១៨ឆ្នាំ បានប្រជែងយកពិន្ទុខ្ពស់ជាងគេ បើធៀបនឹង១០ផ្សេងទៀត៕

https://troryorng.com/
Share.