ស្វាយរៀង ៖ ជនជាតិវៀតណាមចំនួន១១នាក់ ត្រូវបានកម្លាំងសមត្ថក៧ច្ចស្នងការខេត្តស្វាយរៀង ឃាត់ខ្លួនបាន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន២ទីតាំង ព្រមទាំងធ្វើរដ្ឋបាលចំហចំនួន៣ទីតាំងផ្សេងទៀត ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ។

កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះពិនិត្យ និងបង្ក្រាប Online Scam ចំនួន២ទីតាំង ព្រមទាំងធ្វើរដ្ឋបាលចំហចំនួន៣ទីតាំងផ្សេងទៀត ក្នុងមូលដ្ឋានខាងលើ ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណ ចំនួន១១នាក់ ស្រី៣នាក់ និងដកហូតវត្ថុតាង លិខិតឆ្លងដែន ៣ក្បាល, កុំព្យូទ័រ All-in-One ចំនួន ១៨គ្រឿង, ទូរសព្ទដៃផ្ទាល់ខ្លួន ១៣គ្រឿង, ទូរសព្ទដៃចម្រុះ ២៥គ្រឿង ព្រមទាំងសម្ភារបម្រើឱ្យការងារមួយចំនួនទៀត។

ជនសង្ស័យទាំង១១នាក់ រួមនិងសម្ភារវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបញ្ជូន និងប្រគល់ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ៕

Share.