ឈឿន ដាវីន (Davin Chhoeun) ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​ក្រុម​ជម្រើសជាតិ​កម្ពុជា អាយុក្រោម២០ឆ្នាំ ត្រៀមសម្រាប់ការប្រកួតពានរង្វាន់ AFC U20 Asian Cup China 2027 Qualifiers។

បញ្ជី​ឈ្មោះ​ក្រុម​ជម្រើសជាតិ​កម្ពុជា អាយុក្រោម២០ឆ្នាំ

ការប្រកួត​នឹង​ចាប់ផ្ដើម ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។

ឈឿន ដាវីន (Davin Chhoeun) គឺជាខ្សែប្រយុទ្ធវ័យក្មេងខ្មែរ-កាណាដា អាយុ១៨ឆ្នាំ ដែលជាកីឡាករថ្នាលរបស់ក្លិបបាល់ទាត់ York United FC ក្នុងប្រទេសកាណាដា និងធ្លាប់ត្រូវបានកោះហៅចូលរួមក្នុងក្រុមជម្រើសជាតិ U-23 កម្ពុជា។

ឈឿន ដាវីន ជាកូនកាត់ខ្មែរ-កាណាដា រស់នៅប្រទេសកាណាដា និងលេងជាខ្សែប្រយុទ្ធ។ ជាយុវជនថ្នាលរបស់ក្លិបលីគកំពូលកាណាដា York United FC និងធ្លាប់បានលេងក្នុងក្រុមយុវជន Inter Toronto II។ រូប​គេ​ត្រូវបានកោះហៅចូលប្រមូលផ្តុំជាមួយក្រុមជម្រើសជាតិ U-23 កម្ពុជា លើកដំបូងក្នុងខែសីហា ឆ្នាំ២០២៥ ដើម្បីត្រៀមខ្លួនក្នុងវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup៕

Share.