កំពង់ធំ៖ អាជ្ញាធរស្រុកប្រាសាទបល្ល័ង្ក បានចុះបិទទីតាំងក្រុមហ៊ុនប្រាសាទមាស ដែលសង្ស័យធ្វើសកម្មភាពផ្តល់សេវាប្រាក់កម្ចីដោយគ្មានលិខិតអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ច កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។



តាមអាជ្ញាធរ ក្រុមហ៊ុនប្រាសាទមាស បានធ្វើសកម្មភាពអាជីវកម្មពាក់ព័ន្ធវិស័យហិរញ្ញវត្ថុមិនមែនធនាគារ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដោយមិនមានលិខិតអនុញ្ញាតត្រឹមត្រូវពីស្ថាប័នមានសមត្ថកិច្ច។
ការចុះបិទទីតាំងនេះ ធ្វើឡើងដើម្បីទប់ស្កាត់សកម្មភាពផ្តល់ប្រាក់កម្ចីដែលមិនមានការអនុញ្ញាត និងជៀសវាងការបាត់បង់ផលប្រយោជន៍ ព្រមទាំងផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋដែលប្រើប្រាស់សេវាខ្ចីប្រាក់ពីគ្រឹះស្ថានមិនមានអាជ្ញាបណ្ណត្រឹមត្រូវ។
ដោយអនុវត្តតាមបទបញ្ជារបស់អភិបាលខេត្តកំពង់ធំ អាជ្ញាធរស្រុកប្រាសាទបល្ល័ង្ក បានចុះបិទអាជីវកម្មក្រុមហ៊ុនខាងលើជាបណ្តោះអាសន្ន ដើម្បីចាត់វិធានការបន្តតាមនីតិវិធី៕
អត្ថបទ៖ តាតុងសែនជ័យ
