កញ្ញា ប្លុង ពេជ្រអក្ខរ៉ា អាជ្ញាកណ្តាល និងអ្នកស្រី ហន ផល្លី ជំនួយការទី២ បានកាត់ក្តីជំនួបក្នុងជំនួបក្រុម Master FC របស់ឡាវ ចាញ់​ក្រុម Banaat FC របស់អារ៉ាប់រួម ដោយលទ្ធផល ០-៩ នៃវគ្គជម្រុះ​ពារង្វាន់នារីប្រចាំទ្វីបអាស៊ី AFC Women’s Champions League រដូវកាល​ឆ្នាំ២០២៦-២៧ នៅកីឡដ្ឋាន Markaziy Stadium ប្រទេអ៊ូសបេគីស្ថាន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ។

ក្នុងជំនួបនោះដែរ កញ្ញា ប្លុង ពេជ្រអក្ខរ៉ា មិនបានចាយកាតសូម្បី១សន្លឹក ទោះការប្រកួតនោះមានគ្រាប់បាល់រហូតដល់៩គ្រាប់ក៏ដោយ៕

Share.